លោក​ប្តី​ជើងល្អ​ម្នាក់ មកពី​ផឹកស៊ី​ រករឿង​និង​វាយតប ប្រពន្ធ ​របួសហើមមុខហើមមាត់ ត្រូវប៉ូលីសចាប់ដាក់ខ្នោះ

កណ្ដាល៖ កាលពី​វេលា​ម៉ោង១០ និង៣០នាទី យប់​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ លោក​ប្តី​ជើងល្អ​ម្នាក់ មកពី​ផឹកស៊ី​នៅ​ខាងក្រៅ ពេលមកដល់​ផ្ទះ​វិញ បាន​រករឿង និង​វាយតប ប្រពន្ធ រហូតដល់​មាន​របួសស្នាម ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ស្ថិតក្នុង​ភូមិ​ព្រែក​ល្វា ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
 មុនពេល​កើតហេតុ​នៅ​ម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែកក្កដា ជនសង្ស័យ និង​ជនរងគ្រោះ​មានទំនាស់​ពាក្យសំដី​និង​គ្នា ដោយ​ជនសង្ស័យ​ជា​ប្តី​បាន​ដើរ​ចេញពីផ្ទះ​ដើរ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​រហូតដល់​ម៉ោង១០ និង៣០នាទី​យប់ បាន​ត្រឡប់​ចូល​ផ្ទះ​វិញ​រករឿង​ប្រពន្ធ ក៏មាន​ទំនាស់​ពាក្យសំដី​និង​គ្នា ពេលនោះ​ប្តី​បាន​ស្ទុះ​ទៅ​ខ្វាវ​ភ្នែក​ប្រពន្ធ បណ្តាល​ឲ្យ​មាន​របួសស្នាម ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop