ស្រវឹងស្រាចុះងូតទឹកបាត់ខ្លួនពីរយប់ប្រទះឃើញសពអណ្តែតទឹកស្ទឹងសង្កែ

បាត់ដំបង៖មានការភ្ញាក់ផ្អើលទាំងព្រឹកក្រោយពីប្រទះឃើញសាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណអណ្តែតឡើងក្នុងទឹកស្ទឹងសង្កែ។
ហេតុការណ៍ភ្ញាក់ផ្អើលប្រទះឃើញសពអណ្តែតទឹកខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៧នៅចំនុចក្បែរស្ពានថ្មចាស់មុខសាសាខេត្តបាត់ដំបង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
 គ្រាដែលកំពុងមានការភ្ញាក់ផ្អើលនេះដែរអ្នកភូមិក៍បាននាំគ្នាចុះមុជរកដែរតែរកមិនឃើញ លុះមកដល់ព្រឹកថ្ងៃទី២៤ ខែកក្កដា នេះទើបមានការភ្ញាក់ ផ្អើលប្រទះឃើញសាកសពអណ្តែតទឹកឡើងតែម្តង។
 បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅក្នុងវត្តក្បែរនោះរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕



ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop