នារីចំណាប់ : បើកផ្ដាច់ព្រលឹងផ្ដាច់ទាំងជីវិត


២៨ កក្កដា ២០១៧ - ១១:០២  ១៧
Collage_Fotor_1
កំពង់ធំ : មានករណី​​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយរថយន្ត​បើក​ធ្លាក់​ផ្លូវ ​បណ្តាល​ឱ្យស្ត្រីម្នាក់​ស្លាប់​​​ក្នុង​រថ​យន្ត កើតឡើង​កាលពី​វេលា​ម៉ោង​១២រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧កក្កដា ​ស្ថិត​នៅ​លើ​​​​ផ្លូវជាតិ​លេខ​៦ត្រង់​ចំណុច​ភូមិ​សូ​​យោង ឃុំ​សូ​យោង ស្រុក​បារាយ​ណ៍ ខេត្តកំពង់ធំ ​។

លោក​អធិការរង​នគរបាល​ស្រុក​បារាយណ៍​ទទួល​ផ្នែក​សណ្តាប់ធ្នាប់​បាន​បនអោយដឹងថាយោង​តាម​ការ​ឱ្យ​ដឹង​ពី​កន្លែង​កើតហេតុ​​ គេ​ឃើញ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE-0453 បើក​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន ។ ​លុះ​មកដល់ចំណុច​កើតហេតុ​ មិនដឹង​ជា​មូលហេតុ​អ្វី​ រថយន្ត​ក៏​រេចង្កូត​ទៅ​បុក​បង្គោល​ថ្ម​ដែល​គេ​ដាំ​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​ខាងស្តាំ​ដៃ​របស់​ខ្លួន​ក្រឡាប់​ធ្លាក់​ថ្នល់​បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​នៅ​ក្នុង​រថយន្ត​ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​ត្រួតពិនិត្យ​ទើប​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះជា​ស្ត្រីអ្នក​បើក​បរ​រថយន្ត​ឈ្មោះ​រស់ វ​ណ្ណា អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ណា ឃុំ​សូ​ទិ​ព្ធ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម រួម​ទាំងប្រទះឃើញ​​គ្រឿង​​​មួយ​ចំនួន, ប័ណ្ណ​បើកបរ និង​អត្តសញ្ញាណ​ប័ន ។

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop