ធ្លាយឯកសារ : ការបង្កើតគណៈកម្មការប្រមូលថវិកាសាងសង់ចេតិយជូនលោកបណ្ឌិត កែម ឡី

 
២៨ កក្កដា ២០១៧ - ១០:៤០  ២០
CVFD
(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីព្រះតេជគុណ ប៊ុន ប៊ុនតិញ បានមានសង្ឃដីកាថា ព្រះអង្គមិនពាក់ព័ន្ធនឹង
ការប្រមូលលុយ និងសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡីនោះ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧
នេះ ក៏មានលិខិតមួយដែលបញ្ជាក់ពីបញ្ហាមន្ទឹលនេះរឹតតែច្បាស់។
លិខិតបែកធ្លាយនេះ បានផ្សព្វផ្សាយនៅលើទំព័រ Facebook របស់ព្រះអង្គថា ព្រះអង្គមិនមែនជាសមា
ជិកគណៈកម្មការ និងគ្មានឈ្មោះក្នុងបញ្ជីគណៈកម្មការទេ។ ព្រះតេជគុណ បានសរសេរយ៉ាងដូច្នេះថា៖ "គណៈកម្មការ សាងសងចេតិយជាការងារដែលក្រុមគ្រួសារទទួលខុសត្រូវ ហើយមានឈ្មោះ
ក្នុងបញ្ចីគណៈកម្មការដល់ទៅពីរទៀតផង តែគ្មានទេឈ្មោះភិក្ខុ ប៊ុត ប៊ុនតិញ។ សច្ចភាព និងភាព
ស្មោះត្រង់ និងបង្ហាញឱ្យអ្នកគោរពបណ្ឌិត កែម ឡី បានឃើញបន្តិចម្ដងៗ" 

ឯកសារកិច្ចព្រមព្រៀង បង្កើតគណៈកម្មការប្រមូលលុយ ដែលត្រូវបានទម្លាយនៅពេលនេះបានសរសេ
រថា៖ "លិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិ" បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដោយ
ម្តាយរបស់ លោកកែម ឡី គឺលោកស្រី ភោគ សេ និងប្រពន្ធរបស់ លោក កែម ឡី គឺលោកស្រី ប៊ូ រចនា 
បានប្រគល់សិទ្ធិជូន ព្រះតេជគុណ ប៊ុត ប៊ុនតិញ, លោក ប៉ាង ងួនទៀង និង លោក មឿន តុលា ធ្វើជា
តំណាងដោយអាណត្តិដើម្បីចាត់ចែងការងារ ពាក់ព័ន្ធនឹងសពរបស់ លោក កែម ឡី ចំនួន៥ចំណុចរួម
មានដូចខាងក្រោម៖

១៖ រៀបចំគម្រោងសាសង់ «ចេតិយសពបណ្ឌិត កែម ឡី» ដែលមានទីតាំងនៅលើផ្នូរបច្ចុប្បន្ន»
២៖ រកមូលនិធិពីសប្បុរសជនជាតិ អន្តរជាតិដើម្បីសាងសង់ចេតិយ៍នេះ និងរៀបចំបុណ្យគម្រប់ខួប
១០០ថ្ងៃ តាមទំនៀមទម្លាកប់ពុទ្ធសាសនា និងគ្រប់គ្រងចាត់ចែងថវិកា ដែលទទួលបានពីបុណ្យ១០០
ថ្ងៃនេះ។ ក្នុងករណីដែលមានថវិកាសល់ពីការចំណាយបុណ្យ១០០ថ្ងៃនេះ គណៈកម្មការមានសិទ្ធិសម្រេច
ចាត់ចែងចំណាយធ្វើការងារនានាដែលគណៈកម្មការយល់ថា ជាការរំលឹកនិងចងចាំបណ្ឌិត កែម ឡី។ 
ក្នុងករណីដែលមានការខ្វះខាតសម្រាប់ចំណាយបុណ្យ១០០ថ្ងៃនេះ ខ្ញុំជាភរិយាបណ្ឌិត កែម ឡី ទទួលខុស
ត្រូវចំណាយ។

៣៖ ធ្វើសេចក្តីសម្រេចិត្តលើស្ថាបត្យកម្មសំណង់ចេតិយ ការរកចំណូលនិងចំណាយ និងបង្កើតគម្រោងក្នុ
ងករណីមូលនិធិគម្រោងចេតិយនេះ នៅសល់។
៤៖ អនុវត្តគម្រោងសាងសង់នេះទាំងស្រុង រួមទាំងការរកអ្នកគូសប្លង់ រកជាងសាងសង់ និងការងារស
ម្ពោធចេតិយ។
៥៖ គណៈកម្មការនេះ មិនទទួលខុសត្រូវ និងមិនពាក់ព័ន្ធនឹងថវិកា ឬមូលនិធិទាំងឡាយក្រៅពីគម្រោ
ងនេះឡើយ។
សូមបញ្ជាក់ថា ក្នុងបទសម្ភាសន៍មួយ ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ព្រះតេ
ជគុណ ប៊ុន ប៊ុនតិញ ក៏បានមានសង្ឃដីកាអះអាងដែរថា ព្រះតេជគុណមិនបានពាក់ព័ន្ធនឹងការសាង
សង់ចេតិយ ជូនលោកបណ្ឌិត កែម ឡីនោះទេ ខណៈដែលក្រុមគ្រួសារសព កំពុងអំពាវនាវរកជំនួយថវិ
កានានា ដើម្បីសាងសង់ចេតិយនេះ។

CDS

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop