តុលាការកាត់ទោសមនុស្ស៥នាក់ ម្នាក់ៗជាប់គុកជាង១០០ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស​ប្លន់ជាច្រើនករណី

២៦ កក្កដា ២០១៧ - ០៧:៣៧ 
ភ្នំពេញ៖នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះសាលា​ដំបូង​រាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោសក្រុមជនជាប់​ចោទស្រី-ប្រុស ចំនួន៥នាក់ នូវបទល្មើសឧក្រិដ្ឋចំនួន៦បទល្មើស ដែលមានទោសក្នុងម្នាក់រហូត ដល់ទៅជាង១០០ឆ្នាំ។

ជន​ជាប់ចោទ​ទាំង​នោះ​មាន​ប្រុស​៣នាក់​ និងស្រី២នាក់ ដែលរួមមាន​ ទី១៖ ឈ្មោះ សេត ម៉ាត់រ៉ូហ្សេត អាយុ២២ឆ្នាំ ដាក់ពន្ធនាគារចំនួន១២៨ឆ្នាំ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តហិង្សាបណ្តាលឲ្យមរណភាពជនរងគ្រោះ កាន់កាប់អារុធដោយខុសច្បាប់ និងពីបទមិនរាងចាល ទី២៖ ឈ្មោះ ប៉ែន ចំណាប់ អាយុ​១៨ឆ្នាំ ដាក់ពន្ធនាគារ១២០ឆ្នាំ និងទី៣៖ ឈ្មោះ អ៊ឹម សុភ័ក្រ អាយុ២៣​ឆ្នាំ ដាក់ពន្ធនាគារចំនួន១២០ឆ្នាំ។ ចំណែកស្ត្រី​២នាក់ទៀត ​មានឈ្មោះ ពេជ្រ សូណែត អាយុ​២២ឆ្នាំ និង​ឈ្មោះ ញ៉ែម កន្និដ្ឋា អាយុ​២០​ឆ្នាំ ចំនួន១០៩ឆ្នាំ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តហិង្សាបណ្តាលឲ្យមរណភាពជនរងគ្រោះ កាន់កាប់អាវុធដោយខុសច្បាប់ និងពីបទមិនរាងចាល និងបង្គាប់ឲ្យចាប់ឃុំខ្លួនឈ្មោះ អេង អារីពីន។
ជនជាប់ចោទទាំង៤នាក់ ​ក្នុង​ចំណោម​ពួកគេ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ​ ២០១៥​ ចំណែក​ម្នាក់​ទៀត​ឈ្មោះ អ៊ឹម សុភ័ក្រ ត្រូវ​បាន​ចាប់​ខ្លួន​មួយ​ខែ​ក្រោយ​មក។ ពួកគេ​ទាំងអស់​គ្នា ​គឺជា​បក្ខពួក​ក្រុម​ចោរ​ប្លន់ ​​ដែល​ប៉ូលិស​បាន​បាញ់​ស្លាប់២នាក់ ​នៅ​ភ្នំប្រសិទ្ធិ៍​កាលពី​ឆ្នាំ​មុន។
បើ​តាម​អង្គហេតុ​កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ២០១៥ ក្រុម​ចោរ​មួយ​ក្រុម​បាន​ប្លន់​បាញ់​ជនរងគ្រោះ​ឈ្មោះ ឌិន តារារិទ្ធិ​ អាយុ​២១ឆ្នាំ ​ចំ​ក្បាល​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ​នៅនឹង​​កន្លែង​ក្នុង​ខណ្ឌ​ទួលគោក​ ដើម្បី​យក​ម៉ូតូ​ម៉ាកឌ្រីមស៊េរី ២០១៥។ ក្រោយ​មក​ប៉េអឹម​បាន​តាម​ចាប់​ជនសង្ស័យ​ បាន​ទាំងអស់​ដែល​មាន​ឈ្មោះ​ដូច​ខាង​លើ។
នៅ​ពេល​នាំ​សមត្ថកិច្ច​ទៅ​ដល់​ទី​នោះ​ អាវុធហត្ថ​បាន​បាញ់​តដៃ​ជាមួយ​ក្រុម​ជនសង្ស័យ​២​នាក់ ​រហូត​ដល់​ស្លាប់​ឈ្មោះ ម៉ី និង​ឈ្មោះ លីម។ ឈ្មោះ ម៉ី គឺជា​សង្សារ​របស់​ ពេជ្រ សូណែត រីឯ ឈ្មោះ លីម ជា​សង្សារ​របស់ ញ៉ែម កន្និដ្ឋា​។ ឈ្មោះ ពេជ្រ សូណែត និង​ ញ៉ែម កន្និដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ទី​នោះ។
ដំណាក់កាល​សួរ​ដេញដោល​ ជន​ជាប់ចោទ​ទាំង​៥​នាក់ ​រួច​មក​មេធាវី​របស់​ពួកគេ ​បាន​សុំ​ឲ្យ​តុលាការ​ដោះលែង​ពួកគេ ប៉ុន្តែ​ព្រះរាជ​អាជ្ញា សេង​ ហៀង ​រក្សា​បទ​ចោទដដែល ហើយសាលក្រម​នៃ​សំណុំ​រឿង​នេះ ត្រូវបានលើកយកមក​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ២០១៧ បើកសិទ្ធិប្តឹងឧទ្ធណ៍តាមកំណត់ច្បាប់៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop