នារីរងគ្រោះ ចំនួន៩នាក់ ជាជនជាតិវៀតណាម ត្រូវនគរបាល ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនឃាត់ខ្លួនពាក់ព័ន្ធករណី បំរើផ្លូវភេទ

២៦ កក្កដា ២០១៧ - ០៧:៣៥ ៤០
ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឃាត់ខ្លួន
នារីរងគ្រោះចំនួន៩នាក់ជាជនជាតិវៀតណាម បំរើសេវាផ្លូវភេទ ក្នុងនោះក៏មានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មានការដឹកនាំ ចុះធ្វើការបង្ក្រាប់ ជាក់ស្ដែង ដោយលោក វេសេនីយឯក ចាន់ កិតិខុម ស្នងការរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាន
នគរបាលរាជាធានីភ្នំពេញ។

ប្រតិបត្តិការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅទីតាំងនៅទីតាំង ផ្ទះលេខ២៣E0 តាមណ្ដោយ ផ្លូវលេខ៨០ ក្រុម១៩៣ ភូមិ១៤ ស្ថិតនៅម្ដុំផែថ្ម ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នគរបាលបានអោយដឹងថា ម្ចាស់ទីតាំង មានឈ្មោះ ប៊ិន ភេទប្រុស អាយុប្រហែល៤៩ឆ្នាំ ដែលពេលកម្លាំងនគរបាលយើងចុះប្រតិបត្តិការណ៍ ម្ចាស់ទីតាំងមិនបាននៅទីតាំង កើតហេតុឡើយ។
តាមប្រភពព័ត៌មានពីនគរបាលបានអោយដឹងទៀតថា នៅមុនពេលឈានដល់ការចុះបង្ក្រាប់នៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ឃើញថាទីតាំងខាងលើនេះ មានបង្កប់បំរើសេវាផ្លូវភេទ ឃាត់ខ្លួននារីរងគ្រោះចំនួន៩នាក់ជាជនជាតិវៀតណាម បំរើសេវាផ្លូវភេទ និងដកហូតបានវត្ថុតាងស្រោមអនាម័យ ok មូយចំនួនធំ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា ជារៀងរាល់ថ្ងៃទីតាំងហាងបានបើករកស៊ី២៤ម៉ោង ដោយភ្ញៀវចូលមករួមភេទម្ដងតម្លៃ៣ម៉ឺនទៅ៤ម៉ឺនរៀល ដោយចែកជាមួយម្ចាស់ទីតាំងស្មើរគ្នា។ សូមបញ្ជាក់ផងដែរក្រោយចប់ប្រតិបត្តិការ ទីតាំងខាងលើនេះត្រូវបានខ្លុមបេបិទជាបណ្ដោះអាសន្ន ដើម្បីរងចាំគោលការជាថ្មីចំពោះទីតាំងខាងលើនេះ។
បច្ចុប្បន្ន នារីរងគ្រោះទាំង៩នាក់ ត្រូវបាននគរបាលបញ្ជូនទៅខាងសង្គមកិច្ច ដើម្បីធ្វើការអប់រំ៕














ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop