ភ្នំពេញ៖លោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា
នេះ សម្រេចឃុំខ្លួនតាចំណាស់ម្នាក់ដែលរំលោភសេពសន្ថវៈក្មេងស្រីអាយុ៩ឆ្នាំ បន្ទាប់ពីជនសង្ស័យត្រូវ
បានលោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ"រំ
លោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ"តាមមាត្រា២៣៩និងមាត្រា២៤១នៃ
ក្រមព្រហ្មទណ្ឌ ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍រំលោភសេពសន្ថវ:នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែក
ក្កដា ឆ្នាំ២០១៧ នៅក្នុងព្រៃដីឡូតិ៍គ្មានលេខ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នៅគ្រា
ដែលកុមារីរងគ្រោះបានដើរទៅទិញទឹកកក ។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជួបជនសង្ស័យ
ពេលនោះជនសង្ស័យបានចាប់កុមារីរងគ្រោះចូលក្នុងព្រៃ រួចលេងប្រដាប់ភេទកុមារីរងគ្រោះ និងរំ
លោភរហូតបានសម្រេច។
ក្រោយកើតហេតុ កុមារីរងគ្រោះបាននិយាយរឿងហេតុទាំងអស់ប្រាប់ម្តាយ ហើយក៏នាំកុមារីរងគ្រោះ
ទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាពក្បាលកោះ គ្រូពេទ្យប្រាប់ថាមានស្នាមដាច់រលាត់ រួចក៏មក
ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលក្បាលកោះ។
ក្រោយពីទទួលពាក្យបណ្ដឹង របស់ម្តាយកុមារីរងគ្រោះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចបាន
ឃាត់ខ្លួនជនសង្ស័យ ៕




Post a Comment