អនុវត្ត​តាមដីកា ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ជា​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ពាក់​ស័ក្តិ ៤ មាន​តួនាទី ជា​នាយរង​ប៉ុស្តិ៍​ច្រកទ្វា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ជាមួយ​រថយន្ត​ទំនើប​មួយគ្រឿង យក​សង​ម្ចាស់បំណុល

០១ កញ្ញា ២០១៧ - ១១:០៦  
ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​នគរបាល អន្តោប្រវេសន៍​ពាក់​ស័ក្តិ ៤ មាន​តួនាទី​ជា
 នាយរង​ប៉ុស្តិ៍​ច្រកទ្វា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ជាមួយ​រថយន្ត​ទំនើប​មួយគ្រឿង តាម​ដីកា​ស
ម្រេច​ចាត់ចែង​រក្សា​ការពារ របស់លោក គឹម ម៉េង ចៅក្រម​នៃ​សាលាដំបូង​ខេត្តកណ្តាល ។

យោងតាម​ដីកា​សម្រេច​ចាត់ចែង​រក្សា​ការពារ លេខ”ដ.ស.ច.រ.ក.ព” របស់លោក គឹម ម៉េង ចៅក្រម​
នៃ​សាលាដំបូង​ខេត្តកណ្តាល ចុះ​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានសម្រេច​ដកហូតរ​ថ​យន្ត​មួយគ្រឿង
 ម៉ាក Lexus RX330 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-7349 ពី​កូនបំណុល​ឈ្មោះ ថន គា​រ៉េ​ន​ណា
ភេទ​ស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល អន្តោប្រវេសន៍​ពាក់​ស័ក្តិ ៤ មាន​តួនាទី​ជា នាយ

ង​ប៉ុស្តិ៍​ច្រកទ្វា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទីលំនៅ​ផ្ទះ​លេខ ១៤ E0E1 ផ្លូវ៣៦៨ ភូមិ៩ សង្កាត់​បឹ
ង​កេងកង៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឱ្យទៅ​ម្ចាស់បំណុល​ឈ្មោះ ចាន់ ស្រី​យ៉ា ។
ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា ការចុះអនុវត្ត​ដីកា​ខាងលើ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅក្នុង​ភោជនីយដ្ឋាន ណាន​ជី​ង ។ ក្រោយ​ឃាត់ខ្លួន និង​រថយន្ត ត្រូវបាន​លោក ខាំ សុ​ផា
​រី បញ្ជា​ឱ្យ​នាំយក​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

រហូតដល់​ម៉ោង​ប្រមាណ ៥ល្ងាច​ថ្ងៃ​ដដែល​នេះ ភាគី​ទាំងសងខាង នៅ​មិនទាន់​សម្របសម្រួល​ត្រូវ​គ្នា​ច
ប់​នៅឡើយ​ទេ ដោយសារតែ​ភាគី​កូនបំណុល​ឈ្មោះ ថន គា​រ៉េ​ន​ណា មាន​អ្នកមានអំណាច​បុណ្យស័ក្តិ ចូ
លខ្លួន​ជួយ​អន្តរាគមន៍​ច្រើនពេក ទើប​ភាគី​ម្ចាស់បំណុល​មិន​ព្រម និង​ស្នើឱ្យ លោក ខាំ សុ​ផា​រី ព្រះរាជ
អាជ្ញារង​បន្ត​នីតិវិធី​នៅ​ព្រឹក​ថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៧ទៀត ។
ទោះជា​យ៉ាងណា កូនបំណុល​ឈ្មោះ ថន គា​រ៉េ​ន​ណា ក៏ត្រូវ​បាន​លោក ខាំ សុ​ផា​រី អនុញ្ញាតឱ្យ​ត្រលប់​ទៅ
ផ្ទះ​វិញ ដោយ​ទុក​តែ​រថយន្ត នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​បន្តទៀត​នៅ​ព្រឹក
​នេះ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop