ជនសង្ស័យ​ម្នាក់ កាច់​សោ​រក ម៉ូតូ​មិនបាន​សម្រេច ត្រូវ​ម្ចាស់​ម៉ូតូ​និង​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ស្រែក​ឆោឡោ​និង​ដេញតាម​ចាប់បាន​នាំគ្នា​វាយ​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន ទើប​ប្រគល់​សមត្ថកិច្ច

០១ កញ្ញា ២០១៧ - ១១:១១  
ភ្នំពេញ ៖ ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩និង៣០នាទី​យប់ ថ្ងៃទី៣១ ខែកក្កដា​ឆ្នាំ២០១៧ នៅត្រង់ចំណុច​មុខផ្ទះ​អត់​លេខ ផ្លូវ​បេតុង៣២ BT ក្រុម៨ ភូមិ​ក្បាល
ទំនប់២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។

ជនសង្ស័យ​មានឈ្មោះ សុខ ស៊ីថា អាយុ៣២ឆ្នាំ មុខរបរ រត់​តាក់ស៊ី​ម៉ែត្រ ស្នាក់នៅ ក្នុង​ឡាន ដកហូត
ឧបករណ៍​សំ​ម្រា​ប់​កាច់ករ​ម៉ូតូ​ចំនួន១ សោរ​លេខ១០ចំនួន១ ចំនែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ
 កាប ផល្លា ភេទ​ប្រុស ៣០ឆ្នាំ មុខរបរ លក់​សាច់​ប៉ា​តេ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ។

មុនពេល​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​ដើរទៅ​ដើរមក​ចំនួន២ទៅ៣ដង ដោយមាន​ការសង្ស័យ​ក៏​ចាំ
​តាមមើល លុះដល់ ម៉ោង​កើតហេតុ​ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​យក​ដែក​កាច់​សោរ
ម៉ូតូ ក៏​ស្រែក​ឆោឡោ​ពេលនោះ​ជនសង្ស័យ​បាន​រត់​បំណង​គេចខ្លួន​តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ក
ន្លែងកើតហេតុ​នាំគ្នា​ជួយ​ដេញតាម​ចាប់បាន​រួច​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​បែកក្បាល​
ហូ​ឈាម​ជោគ​ខ្លួន ភ្លាមៗសមត្ថកិច្ច​ក៏បាន​ទៅហើយ​យក​ជនសង្ស័យ​ទៅអោយ​ពេទ្យ​លាង​របួស​និង​ដេរ ។
រីឯ​ម៉ូតូ​ជនរងគ្រោះ ដែល​ជនសង្ស័យ​កាច់​ក៏​នោះ​ម៉ាក ឌ្រី​ម​សង់​សេរី​ចាស់ ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេ
ខ ។

ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​មូលដ្ឋាន​ដែល​ពួកគាត់​រស់នៅ​គឺ​តែងតែមាន​សកម្មភាព​គាល់​ផ្ទះ​
និង​កាច់​សោរ​ម៉ូតូ​ជា​ញឹកញាប់​មិនដែល​ឃើញ​សមត្ថកិច្ច​ចាប់បាន​នោះទេ ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop