ម្តាយបង្កើត​ម្នាក់ ហេតុតែ​ជីវភាព​គ្រួសារ​ទីទាល់ក្រ​ដាច់ចិត្ត​លក់​កូនស្រី​បង្កើត ទើបតែ​មាន​អាយុ៥ខែ លក់​ទៅ​ឲ្យ​អាជីវករ​ម្នាក់​នៅក្នុង​ផ្សារ​កំពង់​ប្រណាក

០១ កញ្ញា ២០១៧ - ១១:១៥  
(ព្រះវិហារ)៖ ប្រភពពត៍មាននៅ​រសៀល​ថ្ងៃទី៣១ ខែកក្កដា​ឆ្នាំ២០១៧ម្សិលមិញនេះបានអោយដឹងថា ​ម្តាយ​ដែល​លក់​ទារិកា​ស្រី​អាយុ៥ខែ ត្រូវជា​កូនបង្កើត​របស់ខ្លួន​នោះ​មានឈ្មោះ​អួន​អ៊ឹម​ភេទ
​ស្រី​អាយុ៣០ឆ្នាំ​មុខរប​កសិករ​រស់នៅ​ភូមិ​ពោធិ​ទាប​ឃុំ​ម្លូព្រៃ​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ។

ម្តាយបង្កើត​ម្នាក់​ហេតុតែ​ជីវភាព​គ្រួសារ​ទីទាល់ក្រ​បាន​ដាច់ចិត្ត​លក់​កូនស្រី​បង្កើត​ទើបតែ​មាន​អាយុ៥
ខែ​នៅ​ភូមិ​ពោ​ទាប​ឃុំ​ម្លូព្រៃ​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​លក់​ទៅ​ឲ្យ​អាជីវករ​ម្នាក់​នៅក្នុង​ផ្សារ​កំពង់​ប្រ
ណាក​សង្កាត់​កំពង់​ប្រណាក​ក្រុង​និង​ខេត្តព្រះវិហារ។ ប៉ុន្តែ​សមត្ថកិច្ច​ថា​ករណី​នោះ​បានកើត​យូរ​មកហើ
យ។

លោក​មេឃុំ​បានបញ្ជាក់​ទៀតថា​ស្ត្រី​ជា​ម្តាយ​ដែល​លក់​កូននេះ​គឺជា​លើក​ទី២ហើយ។លើកទីមួយ​បាន​លក់
​ទៅ​ឲ្យ​ជនជាតិ​ចាម​ហើយ​ក្នុង​ខែ​កក្ត​ដា​ឆ្នាំ២០១៧នេះ​បាន​លក់​ទារិកា​បង្កើត​ម្នាក់​ទៀ​តទៅ​ឲ្យ​អាជីវករ
​ផ្សារ​កំពង់​ប្រណាក​ក្រុង​និង​ខេត្តព្រះវិហារ។
បច្ចុប្បន្ននេះ​បងស្រី​បង្កើត​ត្រូវជា​ម្តាយធំ​ទារិកា​អាយុ៥ខែ​នោះ បានដាក់​ពាក្យបណ្តឹង​ទៅ​អធិការនគរ
បាល​ស្រុក​ឆែប ដើម្បី​ទាមទារ​យក​ទារិកា​នោះ​ត្រឡប់មក​ចិញ្ចឹម​វិញ។
ទាក់ទិន​និង​ករណី​ម្តាយបង្កើត​លក់​ទារិកា​ខាងលើ​នោះ​លោក​ឈូរ​ម៉ា​ឌី​អធិការនគរបាល​ស្រុក​ឆែប​បា
ន​បំភ្លឺ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៣១ខែកក្កដា​ឆ្នាំ២០១៧ថា មិនទាន់​ច្បាស់​នោះទេ​រឿង​ករណី​ម្តា
យបង្កើត​លក់​កូន​ខ្លួនឯង​នោះ។
ព្រោះ​ម្តាយបង្កើត​ដែលថា​លក់​កូន​ខ្លួនឯង​នោះ​រក​មិនទាន់​ឃើញ​នៅឡើយ​ទេ។
លោក​អធិការ​បានបញ្ជាក់​ទៀតថា​ចំណែកឯ​ពាក្យបណ្តឹង​មាន​ដាក់​មកដល់​ប៉ុស្តិ៍​ម្លូព្រៃ​មួយ​ហើយ។
លោក​កំពុងតែ​បញ្ជា​អោយ​ប៉ុ​សិ៍្ត​ស្រាវជ្រាវ​ជាថ្មី​ព្រោះ​ករណី​នោះបាន​កើតឡើង​យូរ​មកហើយ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop