០១ កញ្ញា ២០១៧ - ១៥:៤០
ខេត្តដៀមរាប ៖ នៅ ថ្ងៃទី 01 ខែ សីហា ឆ្នាំ 2017 នេះ៖នគរបាល ក្រុងសៀមរាប បានឲ្យដឹងថា ជន
សង្ស័យដែលបានអារក សម្លាប់ឪពុក បង្កើតរបស់ខ្លួននោះ ត្រូវបានចាប់ខ្លួន និងបានសារភាព រួច
ហើយ។
លោកវរសេនីយ៍ត្រីនួន សក្ត័ចំរើនរិទ្ធ អធិការងទទួលផ្នែក នគរបាលយុត្តិធម៌ នៃអធិការដ្ឋាន ក្រុ
ងសៀមរាប បានប្រាប់សៀមរាបប៉ុស្ដិ៍ថា ជនសង្ស័យ មិនមានសារធាតុញៀននោះទេ តែញៀនស្រារ។
លោកវរសេនីយ៍ត្រីនួន សក្ត័ចំរើនរិទ្ធ បន្ថែមថាតាមចម្លើយ សារភាព ជនសង្ស័យ គឺរូបគេពិត ជាបា
នធ្វើសកម្មភាព អារក សម្លាប់ឪពុក បង្កើតប្រាកដមែន នៅពេលឪពុកកំពុងដេក លង់លក់។
បើតាមលោកវរសេនីយ៍ត្រីនួន សក្ត័ចំរើនរិទ្ធ ថាជនសង្ស័យ បានប្រើជើងខាងឆ្វេងរបស់ខ្លួន សង្កត់
លើពោះឪពុកខ្លួន ហើយដៃទាំង២ កាន់កាំបិទ អារផ្ដាច់បំពង់ករ បណ្ដាលឲ្យស្លាប់ ក្នុងថ្លុកឈាម។ ជ
នសង្ស័យឈ្មោះឈឿន សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ។ ឪពុកនិងកូន គឺដេកលើគ្រែតែមួយ។
លោកវរសេនីយ៍ត្រីនួន សក្ត័ចំរើនរិទ្ធ បន្ថែមទៀតថា ដោយជនសង្ស័យ បានធ្វើសកម្មភាព យកកាំបិ
តខ្វែវអាករទៅលើ ជនរងគ្រោះឈ្មោះឈឿន ឈឿម ភេទប្រុស អាយុ៦៦ឆ្នាំ ដែលត្រូវជាឪពុកបង្កើត រ
ស់នៅកន្លែងកើតហេតុ ដែលកំពុងដេកនៅលើ លើគ្រែដែកក្នុងផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗ។ ដោយខឹងនិងជនរងគ្រោះស្តីបន្ទោសថា ខ្លួនផឹកស្រវឹងឡូឡារ និងអោយថ្នាំលេប តែខ្លួនមិនលេប ទើបមានចិត្ត
ខឹងឪពុក។
វត្ថុតាង ចាប់យកកាំបិតខ្វែវមួយ នៅកន្លែងកើតហេតុ ចំនួនមួយធ្វើអំពីដែកដង ឈើប្រវែង០,៧៦
សម ការពិនិត្យសព សពត្រូវជនសង្ស័យអារ ត្រង់ចំណុចបំពង់ករ ដាច់បំពង់ករ និងដាច់ឆ្អឹងករបន្តិ
ច ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគូរ អោយកត់សំគាល់នោះទេ។
គួបញ្ជាក់ថាហេតុការណ៍នេះ កើតឡើង វេលាទៀបភ្លឺទី១សីហាឆ្នាំ២០១៧ នៅក្រុមទី២៧ ភូមិគ្រួស សង្កា
ត់ស្វាយដង្គំ ក្រុង,ខេត្តសៀមរាប៕


Post a Comment