០១ កញ្ញា ២០១៧ - ១៥:៤៥
ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោងជិត៨យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ តាម
បណ្តោយផ្លូវមាត់ទន្លេ ក្បែរសណ្ឋាគារសុខា ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា។ ស្ត្រីម្នាក់ទំនងជាស្រវឹ
ងស្រា ហើយបានឈ្លោះប្រកែកជាមួយប្តី រួចចុះទៅហែលទឹកទន្លទៅវិញ ទៅមកប្រហែល៥ម៉ោង ទើបព្រ
មឡើងលើគោកវិញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទៅចោមរោមមើលគ្រប់គ្នា។
មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ដែលគេស្គាល់ឈ្មោះ អៀង សោភ័ណ្ឌ អាយុ៤៣ឆ្នាំ ស្នាក់នៅភូ
មិចាម សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា គាត់ដើរតាំងពីម៉ោងប្រហែល០៣រសៀល ហើយចុះទៅលើទូ
កនេសាទរបស់បងប្អូនខ្មែរឥស្លាម លោតចូលក្នុងទឹក ហែលទៅវិញទៅហែលមក ទោះបីជាកូនស្រីខំប្រឹ
ងហែលតាមហៅម្តាយឲ្យចូលខាងវិញ ក៏ស្ត្រីជាម្តាយនោះមិនព្រមចូលខាងវិញដែរ នៅតែបន្តហែលទឹក
ទៅវិញទៅមករហូតដល់ម៉ោងជិត០៨យប់ ដោយហែលតាំងពីមុខសណ្ឋាគារសុខារហូតដល់មុខវត្តចាស់
ទើបស្ត្រីរូបនោះហែលទៅជិតទូកបងប្អូនខ្មែរឥស្លាមចតនៅមាត់ច្រាំងទន្លេ ត្រូវម្ចាស់ទូកចុះទៅជួយស្រ
ង់យកមកលើគោកវិញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋគាត់នាំគ្នាចោមរោមមើល ។
ខណៈពេលដែលស្ត្រីហែលទឹករាប់ម៉ោង ឡើងមកដល់លើគោកវិញ បាននិយាយទាំងសភាពស្រវឹងស្រាថា
មូលហេតុដែលគាត់សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនឯង ដោយសារតែគាត់ខឹងប្តីរបស់គាត់ ដោយសា
រតែគាត់មានប្តី២នាក់ បានកូន៤នាក់ ប្រុស៣នាក់ និងកូនស្រីម្នាក់ ប្តីទីមួយស្លាប់ចោល ហើយយក
ប្តីក្រោយទៀត ប៉ះចំប្តីគេ វាយធ្វើបាបរូបគាត់ ធ្វើឲ្យគាត់ពិបាកចិត្តពេក សម្រេចគិតខ្លីលោតទឹកស
ម្លាប់ខ្លួនតែម្តង ។
ស្ត្រីខាងលើបានរៀបរាប់ទៀតថា គាត់ចង់សម្លាប់ខ្លួន បានលេបថ្នាំសម្លាប់ខ្លួន៣ដងរួចមកហើយ និ
ងធ្លាប់លោតទឹកសម្លាប់ខ្លួនផងដែរ នៅតែមិនស្លាប់ គ្រាន់តែពេលលេបថ្នាំសម្លាប់ខ្លួនម្តងៗពិបាក
ណាស់ ត្រូវគេបញ្ចូលទឹកតាមច្រមុះដើម្បីលាងក្រពះ ។ ដោយសារតែគាត់ពិបាកចិត្តរឿងប្តី និងរឿងកូ
នប្រុសប្រើប្រាស់ថ្នាំញៀនផង ទើបធ្វើឲ្យគាត់ផឹកស្រាជារៀងរាល់ថ្ងៃ ។ នៅថ្ងៃកើតហេតុ គាត់ឈ្លោះប្រ
កែកជាមួយប្តី រួចបានចុះទៅហែលទឹកសម្លាប់ខ្លួនបែបនេះ បន្ទាប់ពីកើតហេតុរួចស្ត្រីខាងត្រូវបានក្រុ
មគ្រួសារនាំត្រឡប់ទៅផ្ទះវិញ៕


Post a Comment