ស្រុកកៀនស្វាយ៖ ថ្ងៃទី២១.០៧.២០១៧


+ករណី :គ្រោះថ្នាក់ចរាចរណ៍ (រថយន្តបើកបុកក្រុមមនុស្សកំពុងផឹកស៊ីក្បែរផ្លូវបណ្តាលឲ្យរបួសធ្ងន់ស្រាល០៥នាក់)
កើតហេតុនៅថ្ងៃទី២១.០៧.២០១៧ វេលាម៉ោង
១៩:៤០នាទី ស្ថិតនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 
សភាពរឿងហេតុ៖ 
នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើមានរថយន្ត មួយគ្រឿង ម៉ាកlexus Rx300 ពណ័ខ្មៅ ពាក់ផ្លាក់
លេខ ភ្នំពេញ 2l-4726 បើកបរដោយឈ្មោះ អូន ស្រីដា ភេទ ស្រី អាយុ១៨ឆ្នាំ រស់នៅ ភូមិក្រូច ឃុំ
ជាងដែក ស្រុក កំពង់ត្របែក ព្រៃវែង បានបើករថយន្តក្នុងគោលដៅ ពីថ្នល់ជាតិលេខ១ ចូលផ្លូវលំភូមិរទាំង លុះមកដល់ចំណុចកើតហេតុ រថយន្តនោះក៍ជ្រុលទៅបុកមនុស្សកំពុងអង្គុយផឹកសុី នៅក្បែរផ្លូវនោះបណ្តាលអោយមនុស្ស
កំពុងអង្គុយផឹកសុីនោះរងរបួសចំនួន០៥នាក់
១.ឈ្មោះ ប៊ន វិសាល ភេទ ប្រុស អាយុ
២៥ឆ្នាំ រស់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល មុខរបរ កម្មករ (របួសធ្ងន់)
២.ឈ្មោះ ឱ វ៉ាត ភេទ ប្រុស អាយុ៣៥ឆ្នាំរស់នៅខេត្ត កំពង់ឆ្នាំង មុខរបរ កម្មករ (ស្នាក់នៅភូមិធំ ធ្នើកម្មករសំណង់) (របួសធ្ងន់) ៣.ឈ្មោះ កន ផាន់ណា ភេទ ប្រុសអាយុ១៨ឆ្នាំ រស់នៅខេត្ត កំពង់ឆ្នាំង (ស្នាក់នៅភូមិធំធ្វើ កម្មករ) ៤.ឈ្មោះ ប៉ាក ពឿន ភេទប្រុស អាយុ៣៨ឆ្នាំ​ រស់នៅ ខេត្ត ព្រៃវែង (ស្នាក់នៅ ភូមិធំ ធ្វើកម្មករ) (រងរបួស ស្រាល ) ៥.ឈ្មោះ សុីណា ចាន់លីហ្សា ភេទស្រី អាយុ០២ឆ្នាំ រស់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រង របួលស្រាល បច្ចុប្បន្ន អ្នករងគ្រោះ បានបញ្ចូនអ្នករបួស ទៅព្យាបាលនៅមន្ទីរ
ពេទ្យ ភ្នំពេញ។

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop