២៩ កក្កដា ២០១៧ - ១១:០៤
ខេត្តបាត់ដំបង ៖ ប្រភពសមត្ថកិច្ចនគរបាលបានឲ្យដឹងថា
នៅវេលាម៉ោង ១៦.៣០នាទី ថ្ងៃទី ២៨ កក្កដា ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ត្រង់ចំណុច ក្រុម
នៅវេលាម៉ោង ១៦.៣០នាទី ថ្ងៃទី ២៨ កក្កដា ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ត្រង់ចំណុច ក្រុម
ទី ៥ ភូមិ វាលទ្រា ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៏ មួយកើត
ឡើង រវាង រថយន្តបាឡែននិងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាដោយខ្វះការប្រុងប្រយ័ត្នបានរេ
ចង្កូតទៅបុកម៉ូតួម៉ាកវីវ៉ា ពណ៏ខ្មៅ សេរីឆ្នាំ ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1Q 5163 អ្នកបើកបរម៉ូតូ
ឈ្មោះ នៅ វឌ្ឍនា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ អ្នកលក់ដូរឲ្យរងរបួសធ្ងន់បាក់ជើង ដៃខាងឆ្វេង ។
រីឯរថយន្តបង្កម៉ាក កាំម៉ារី បាឡែន ពណ៌ស្ករ ស៊េរីឆ្នាំ ២០០២ ពាក់ស្លាកលេខ បាត់ដំបង 2B 2709
បន្ទាប់កើតហេតុភ្លាមអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ រថយន្តបង្កហេតុ
ខាងលើបើកបរក្នុងទិសដៅពីជើង ឆ្ពោះទៅត្បូងលុះដល់ចំណុចកើតហេតុខាងលើ បានឡើងជែង រថយន្ត១គ្រឿងទៀតដោយខ្វះការប្រុងប្រយ័ត្នបានជ្រុល ទៅបុកម៉ូតូមានទិសដៅបញ្ជ្រាស់ទិសគ្នា បើក
បរពីត្បូង ទៅ ជើង បណ្តាលឲ្យរងរបួសធ្ងន់ ។
បន្ទាប់ពីហេតុការនេះបានកើតឡើងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក អធិការនគរបាលស្រុកថ្មគោ
ល បានចុះដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យនិងធ្វើគំនូសហេតុ និងនាំយកជនរងគ្រោះទៅស
ង្គ្រោះជីវិតនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំណែករថយន្ត និង ម៉ូតូត្រូវផ្នែកជំនាញអធិការដ្ឋាន
នគរបាលស្រុកថ្មគោល យកទៅរក្សារទុកដើម្បីរងចាំធ្វើការដោះស្រាយជាបន្តនៅពេលក្រោយតាមផ្លូវ
ច្បាប់ ៕


Post a Comment