បាត់ដំបង: កម្លាំងនគរបាលអន្តោប្រវេសន៍ និង FBI តាមចាប់ដល់ខេត្តបាត់ដំបង បន្ទាប់ពីបុរស
ជនជាតិ អាមេរិកម្នាក់ បានរំលោភផ្លូវភេទ លើកុមារនៅអាមេរិក រត់មកស្រុកខ្មែរបានហើយ កាលពី
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គ
នាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ថា៖ នៅថ្ងៃនេះ កម្លាំងនាយកដ្ឋាន សហការជាមួយ ស្នងការ
ដ្ឋាននគរបាល ខេត្តបាត់ដំបង សមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរដែនដី ព្រមទាំងមានការសហការ ជាមួ
យស្ថាប័ន FBI ប្រចាំស្ថានទូតអាមេរិក បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន លេខ១៩៤ របស់ព្រះរាជ
អាជ្ញា នៃអយ្យការ អមសាលា ដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅទីតាំងក្រុម
២១ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
បុរសជនបរទេសរូបនេះ មានឈ្មោះ Robert James Boehnlein កាន់លិខិតឆ្លងដែន
លេខ 506090676 ពីបទរំលោភផ្លូវភេទ លើកុមារ នៅសហរដ្ឋអាមេរិក ហើយក្រោយការ ឃាត់ខ្លួន
ត្រូវបញ្ជូនមក អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់បន្ត ៕




Post a Comment