ឃាត់ខ្លួនជនប្រើីប្រាស់ថ្នាំញៀន៤នាក់រឹបអូសថ្នាំញៀន៨កញ្ចប់នៅស្រុកមណ្ឌលសីមា

Published on Monday, 21 August 2017 04:46    Hits: 4     ដោយ ៖ សន​សុភស្ស

កោះកុង៖ជនសង្ស័យចំនួន៤នាក់ត្រូវកម្លាំងជំនាញអធិការស្រុកមណ្ឌលសីមាឃាត់ខ្លួនការពីវេលាយប់ ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិចាំយាមឃំុប៉ាក់ស្រុកមណ្ឌលសីមា ខេត្តកោះកុង សមត្តកិច្ច ស្រុកមណ្ឌលសីមាបានឲ្យដឹងថាការចុះបង្រាបករណីចែកចាយលក់ដូរនិងរក្សាទុកគ្រឿងញៀននេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់នឹងធ្វើការឆែកឆេររកឃើញថ្នាំញៀនប្រភេទ (ម៉ាទឹកកក)ចំនួន៨កញ្ចប់តូចនឹងសម្ភារៈ​ជក់មួយចំនួនទៀត។
ជនសង្ស័យទាំង៤នាក់មានឈ្មោះ៖ ១-ឈ្មោះ ប៉ូច ធីចំរើន ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅភូមិចាំយាមឃំុប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានមុខរបរមិនពិតប្រាកដ។២-ឈ្មោះ ញ៉ន វិទូ ភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិឃំុជាមួយគ្នា។
៣-ឈ្មោះ កែវ វាសនា ភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅភូមិនាងកុកឃំុប៉ាក់ខ្លងស្រុកមណ្ឌលសីមា។ ៤-ឈ្មោះ សុង ដា ភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅភូមិឃំុជាមួយគ្នា។
សមត្តកិច្ច បានបញ្ជាក់ថា ចំពោះជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាងកម្លាំងជំនាញកំពង់កសាងសំណំុរឿងបញ្ជូន​មក​ស្នងការខេត្តដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop