ខេត្តកំពង់ស្ពឺ៖ តាមប្រភពព័ត៌មានពីនគបាលបានឱ្យដឹងថាៈករណីនេបានកើតឡើងនៅ ថ្ងៃទី27,8,2017ម៉ោង17,27នាទីមានករណីគ្រោះថ្នាក់ចរាចរកើតឡើងនៅ លើផ្លូវជាតិលេខ44ចន្លោះគីឡូម៉ែត128,129ភូមិដំណាក់ស្មាច់ឃុំវាលពង់ រវាងរថយន្ត និងម៉ូតូ។
រថយន្ដនឹងម៉ូតូស្ថិតនៅ ស្របទិសគ្នាពីខាងលិចទៅកើតដែលបង្កឡើងដោយម៉ូតូ ម៉ាកសង់កូរ៉េពាក់ស្លាកលេខកណ្ដាល1L7821 បើកបរដោយឈ្មោះខេន ខុន ប្រុសអាយុ58ឆ្នាំ និងអ្នករួមដំណើរ ឈ្មោះព្រុំ ពៅស្រីអាយុ56ឆ្នាំជាប្រពន្ធ័ ស្លាប់ ប្ដីរងរបួសធ្ងន់ នៅភូមិស្នាមពុកឃុំវាលពង់ មកដល់ចំណុចខាងលើ បានបត់ម៉ូតូឆ្លងផ្លូវពីស្ដាំមក ឆ្វេងខាងមុខរថយន្តម៉ាកហ្វិចលិងដឹកប្រេងចំណុះ30000លិតរបស់ក្រុម ហ៊ុនតេលាខណៈនេះរថយន្តក៏បានកាច់ចង្កូតគិច បណ្ដាលឲក្រឡាប់ទៅ ខាងឆ្វេងហូរប្រេងពេញលូហូរទឹកតាមផ្លូវជាតិជាប់ផ្សារដំណាក់ស្មាច់។
ហើយ មានការឆាបឆេះតែមិនបណ្ដាលឲរាលដល់ផ្ទះប្រជាពលរដ្ឋទេ ដោយសារ មានរថយន្តតអគ្គីភយ៏ទប់ស្កាត់ទាន់ពេល មកពីស្នងការខេត្តចំនួន2គ្រឿ នាយកដ្ឋានអគ្គីភយ័ ចំនួន2គ្រឿ ខេត្តកំពង់ឆ្នាំង1គ្រឿនិងស្រុកឧដុង្គ1គ្រឿង រថយន្តតេលា2គ្រឿង សរុបរថយន្តអគ្គីភយ័ចំនួន8គ្រឿង។ ចំពេះវត្ថុតាងរថយន្តនិងម៉ូតូរក្សារទុកនៅប៉ុស្ដ៏វាលពង់បណ្ដោះអាសន្ន៕



Post a Comment