ខេត្តកំពង់ស្ពឺ៖ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹងទូរកុងទី ន័រមួយគ្រឿងបុកទ្រូងផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ៤៥និង៤៦ស្ថិតក្នុងភូមិអង្គសិរីសង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ហេតុការណ៍រថយន្តបុកទ្រូងផ្លូវក្រឡាប់ខ្លួនឯងនេះបានកើតឡើងកាលពី វេលាម៉ោង៤និង៥០នាទីទាបភ្លឺថ្ងៃទី២៦ខែសីហាឆ្នាំ២០១៧។
សាក្សីដែលបានឃើញហេតុការណ៍រថយន្តបុកទ្រូងផ្លូវនេះ បាននិយាយថានៅមុនពេលកើតហេតុបានឃើញរថយន្ត មួយគ្រឿងម៉ាកNiSSAN DlESELពណ៍ទឹកប្រាក់ពាក់ ស្លាក់លេខភ្នំពេញ3A7374ជារថយន្តរបស់ក្រុមហ៊ុនតិចស៊្រុនបើកបរដោយឈ្មោះ អោ រិទ្ឋីភេទប្រុសអាយុ32ឆ្នាំរស់នៅភូមិក្លែងពណ៍ ឃុំព្រៃញាតិ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ។
បើកពីកើតមកលិចលុះមកដល់ចំណុចកើតហេតុខាងលើ បានបុកឃឿនពុះទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់បាស់ជើងតែ មិនបង្កប៉ះពាល់ដល់អ្នកដទៃឡើយ។ ក្រោពេលកើតហេតុនគបាលចរាចរណ៍និងតៃកុងរថយន្តបានស្ទូចរថយន្តនោះបានប្រគល់ឱ្យក្រុមហ៊ុននិងជួសជុលឃឿនដែលមានការខូចខាត់នោះវិញ៕ មៀច ឈាន



Post a Comment