ផឹកស្រវ៉ឹងដើរឆ្លងផ្លូវរថភ្លើងមិនប្រយ័ត្ន ត្រូវរថភ្លើងកិនស្លាប់នៅក្រោយសាលាតិចណូ

០៤ កញ្ញា ២០១៧ - ១០:០៩

បុរសម្នាក់ត្រូវបានរថភ្លើងកិនស្លាប់នៅក្រោយសាលាតិចណូ បន្ទាប់ពីរបុសរងគ្រោះរូបនោះ ចេញពីផឹករួចដើរទៅផ្ទះ ដោយឆ្លងផ្លូវរថភ្លើងតែឆ្លងមិនផុតក៏ត្រូវបានរថភ្លើងបុក និងកិនស្លាប់ភ្លាមៗតែម្តង។



ហេតុការណ៌នេះបានកើតឡើងនាម៉ោងជាង១១យប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវរថភ្លើងខាងក្រោយសាលា តិចណូ ក្នុងសង្កាត់ បឹងកក់ទី២ ខណ្ឌ ទួលគោក ក្រុងភ្នំពេញ។


បុរសរងគ្រោះ ដែលស្លាប់មានអាយុជិត៣០ឆ្នាំ ស្នាក់នៅជិតកន្លែងកើតហេតុ។ ក្រោយកើតហេតុអ្នកស្លាប់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំនែករថភ្លើងត្រូវបានត្រឡប់ទៅចតនៅ កន្លែងចេញដំណើរវិញ ហើយករណីនេះពុំដឹងថា ខាងរថភ្លើងត្រូវសងទៅខាងជនរងគ្រោះ រឺមិនសងនោះទេ៕






ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop