ភ្នំពេញ៖ នៅវេលាម៉ោង១០និង៤០នាទីថ្ងៃទី ០៤កក្កដា២០១៧នេះករណីអគ្គីភ័យឆាបឆេះផ្ទាំងប៉ាណូធនាគារ ABA ទល់មុខផ្សារទំនើបអុីអនម៉ល បណ្តាលអោយសម្ភារៈមួយចំនួនរងការខូចខាត។
ចំពោះមូលហេតុដែលបណ្តាលអោយមានអគ្គីភ័យឆាបឆេះគឺបណ្តាលមកពីជាងផ្សារដែក ផ្សារហើយធ្លាក់កំទេចដែកលើដំបូលស័ង្កសី ហើយបន្តធ្លាក់លើពិដានទើបបណ្តាលអោយមានអគ្គីភ័យឆាបឆេះឡើងតែម្តង។ ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចបានច្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៤គ្រឿងទើបភ្លើងរលត់ជាស្ថាពរ៕





Post a Comment