០៤ កញ្ញា ២០១៧ - ១១:៥៦
ព្រះសីហនុ៖ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផែទំនប់រលកចាស់ ក្រុមទី២៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ក្រោយពេលទទួលបានដំណឹងនេះភ្លាមៗ កម្លាំងនគរបាលមូលដ្ឋាន បានចេញធ្វើអន្តរាគមន៍ភ្លាមៗ ហើយព័ទ្ធចាប់បានជនសង្ស័យចំនួន៣នាក់ នៅកន្លែងកើតហេតុ ទី១,ឈ្មោះ ហម គា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅតាមទូក ទី២,ឈ្មោះ អ៊ុន ឌែល ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅតាមទូកនេសាទ ទី៣,ឈ្មោះ កើត សង្ហា ភេទប្រសុ អាយុ៤២ឆ្នាំ មុខរបរកម្មករសេរី បច្ចុប្បន្នស្នាក់នៅភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានចុះរាវរក ជនរងគ្រោះក្នុងទឹកតែជនរងគ្រោះបានស្លាប់ទៅហើយ។ ជនរងគ្រោះមានឈ្មោះ សំ អាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករទូកនេសាទ បច្ចុប្បន្ននៅភូមិ-ឃុំទំបន់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភពបញ្ចេញមតិ





Post a Comment