បើកម៉ូតូរ៉ឺម៉កដឹកបន្លែល្បឿនលឿន បុកគោអូសជិត ១០ម៉ែត្រ ក្រឡាប់ផ្ទប់ដើមប្រេងខ្យល់ បណ្ដាលឲ្យសន្លប់ម្នាក់ និងរបួសស្រាលម្នាក់

០៤ កញ្ញា ២០១៧ - ១៤:៣៥

ស្វាយរៀង៖ ម៉ូតូរ៉ឺម៉កដឹកបន្លែ មួយគ្រឿង បើកបុកសត្វគោក្រឡាប់ ផ្ទប់នឹងដើមប្រេងខ្យល់ បណ្ដាលឲ្យកូនសន្លប់ និងម្ដាយរបួសស្រាល កាលពីម៉ោង ៧៖៣០នាទី ថ្ងៃទី៤ សីហា នៅតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិសម្ភ័រ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ។


ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូរ៉ឺម៉ក ដឹកបន្លែមួយគ្រឿង បើកបរពីកើតទៅលិច លុះដល់កន្លែងកើតហេតុខាងលើ បានវ៉ាក់អឺនិងសត្វគោ ដើរឆ្លងផ្លូវជាន់ហ្វ្រាំងមិនទាន់ បុកគោអូសជិត ១០ម៉ែត្រ បណ្តាលអោយ រឺម៉កក្រឡាប់ខ្ចាយអឺវ៉ាន់ទៅខ្ទប់ និងដើមប្រេងខ្យល់ជាមួយ អ្នកបើករីឯអ្នករួមដំណើរ ជាមួយដួលបោកក្បាល ចេញឈាមតាមត្រចៀកសន្លប់ឈឹង ។


ក្រោយពេលកើតហេតុ ត្រូវសមត្ថកិច្ចបានហៅ រថយន្តសង្គ្រោះមន្ទីពេទ្យ ស្រុកស្វាយទាប បញ្ជួនទៅមន្ទីពេទ្យ ដើម្បីជួយសង្គ្រោះ ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ តូច ស៊ាន ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិជុប ឃុំក
ណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង (ជាអ្នករួមដំណើរជាមួយ និងកូន) បើកបរម៉ូតូសេរីឆ្នាំ
២០១១ ពណ៏ខ្មៅពាក់ស្លាកលេខស្វាយរៀង 1D 2638 រងកាខូចខាតយ៉ាងដំណំ រីឯម៉ូតូរ៉ឺម៉ក និង
សម្ភារៈនៅលើរ៉ឺម៉កនោះ ខូចខាតមួយចំនួន ត្រូវបងប្អូនយកទៅផ្ទះនិង ជួសជុលដោយខ្លួនឯង ៕



ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop