(ព្រៃវែង)៖ នារីវ័យ១៦ឆ្នាំម្នាក់បានបាត់ខ្លួនពីផ្ទះរយៈពេល៤ថ្ងៃស្រាប់តែគេឃើញសពរលួយស្អុយនៅក្នុងព្រៃ ដែលសមត្ថកិច្ចសន្និដ្ឋានថាជាករណីសំលាប់ពីកន្លែងផ្សេងរួចយកសពមកទម្លាក់ចោល។
ហេតុការណ៍នេះបានបង្កភាពភ្ញាក់ផ្អើលកាលពីថ្ងៃទី០១ខែសីហាឆ្នាំ២០១៧វេលាម៉ោង០៩ព្រឹកនៅចំណុ
ចព្រៃខាងកើតក្បាលស្ពានកំពង់ពពិលថ្មីដែលស្ថិតនៅភូមិកំពង់ពពិលឃុំកំពង់ពពិលស្រុកពារាំងខេត្ត
ព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ហេង
គីមហួយភេទស្រីអាយុ១៦ឆ្នាំមានទីលំនៅភូមិ វិហារ
សួរគ៌ត្បូងឃំុវិហារសួរគ៌ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល។
គីមហួយភេទស្រីអាយុ១៦ឆ្នាំមានទីលំនៅភូមិ វិហារ
សួរគ៌ត្បូងឃំុវិហារសួរគ៌ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល។
លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានឲ្យដឹងថា!
ជនរងគ្រោះគឺឃើញមានស្នាមមុតកាំបិតនៅលើពោះចំនួន៣កន្លែង និងមានស្នាមរលាត់ របូតក្រច
ជនរងគ្រោះគឺឃើញមានស្នាមមុតកាំបិតនៅលើពោះចំនួន៣កន្លែង និងមានស្នាមរលាត់ របូតក្រច
កម្រាមជើង គឺអាចនឹងគេសំលាប់ពីកន្លែងផ្សេងរួចយកសពដាក់លើម៉ូតូដឹកមកទុកចោលនៅចំណុ
ចខាងលើ។
បណ្ដាលឲ្យក្រចកជើងរបស់ជនរងគ្រោះអូសនឹងថ្នល់! ម្យ៉ាងវិញទៀតនៅចំណុចដែលប្រទះឃើញសព
នោះគឺពុំមានស្នាមខ្ទេចព្រៃអ្វីឡើយ។
ហើយករណីនេះក្រុមគ្រួសារសពបានប្រាប់មកសមត្ថកិច្ចថា នារីរងគ្រោះបានបាត់ខ្លួនពីផ្ទះតាំងពីថ្ងៃ
ទី៣០ខែកក្កដាឆ្នាំ២០១៧ម្លេះមិនដឹងទៅណាដោយរួមទាំងម៉ូតូមួយគ្រឿងផងដែរ។
ក្រោសមត្ថកិច្ចពិនិត្យរួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




Post a Comment