០១ កញ្ញា ២០១៧ - ១៩:៤៨
ព្រះសីហនុ ៖ ហេតុការណ៍នេះបានកើតឡើង នៅល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំនុចទីស
ត្តឃាត់(ទីតាំងកាប់ជ្រូក) ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចស្រុកព្រៃនប់ឃាត់ខ្លួនភ្លាមៗនូវជនសង្ស័យប្រើហឹង្សា បណ្តាលឲមនុស្ស២នាក់ឪពុក និងកូន
រងរបួសធ្ងន់ស្រាល ជាពិសេសបុរសជាឪពុកបានរងរបួសធ្ងន់ធ្ងរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល
ម៉ែត្រភ្លាមៗ ។
ជនបង្កមានឈ្មោះ តេង ស្រ៊ុន ហៅម៉ាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកាប់ជ្រូក មានទីលំនៅ
ភូមិវាលមាស ឃុំវាល រេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ប្រើដំបងឈើមូលប្រវែង ៦៧សង់ទីម៉ែត្រ វា
យទៅជនរងគ្រោះ ០២នាក់ ជាឪពុក នឹងកូន ។
ជនរងគ្រោះទី១- ឈ្មោះ លី ទី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកាប់ជ្រូកមានទីលំនៅភូមិសំរុងក្រោម
ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសត្រង់ក្បាលខាងក្រោយ និងក ទី២- ឈ្មោះ លី ហាវ ភេទ
ប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន រងរបួសត្រង់ក្បាលពោះ ។ ចំពោះមូលហេតុដែលបណ្តាលឲ
មានអំពើហឹង្សានេះ ជារឿងគំនុំ និងទំនាស់ពាក្យសំដីរឿងរកស៊ី ៕


Post a Comment