០១ កញ្ញា ២០១៧ - ១៩:៤៤
ភ្នំពេញ ៖ រថយន្តហុីណូមួយគ្រឿងដឹកឈើអាររួចពេញពីដេប៉ូម្តុំព្រែកតាមាក់ ដោយសារផ្ទុកលើសទំងន់
បើករហូតដល់ដាច់របូតកង់ក្រោយបណ្តាលឲ្យក្រឡាប់ផ្ងារជើង បោកផ្ទប់ទៅនឹងរថយន្តបែនមួយគ្រឿង
ផ្សេងទៀត ដែលកំពុងឈប់ចតចិញ្ចើមផ្លូវបែកកង់ បណ្តាលឲ្យក្អែរធ្លាយឈើចេញពីរថយន្ត សំណាងល្អ
មិនមានរងរបួស តែភ័យស្លន់ស្លោ នាំគ្នាប្រញាប់ប្រញាល់ យកក្រណាត់ព្យាយាមបិទបាំងស្លាកលេច
រថយន្ត ហើយដោះគាស់ស្លាកលេខយកលាក់ទុកទៅវិញ ធ្វើឲ្យងឿងឆ្ងល់គ្រប់គ្នា។
ហេតុការនេះកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ តាមផ្លូវហា
ណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
អ្នកបើកបរមានឈ្មោះ សុវណ្ណារិទ្ធ ភេទប្រុសអាយុ២៤ឆ្នាំ បានភ័យស្លនស្លោរព្រោះខ្លាចគេឃើញស្លាក
លេខរថយន្តស្គាល់ដល់ថៅកែបានខំយកក្រណាត់មកបិទស្លាកលេខរថយន្តតែ ទង្វើររបស់អ្នកបើក
បររថយន្តបង្ក ខាងលើហួសពេលទៅហើយ រថយន្តបង្កខាងលើ ម៉ាកហុីណូ ចំណុះ៥តោន ពណ៌ប្រផេះ
ពាក់ស្លាកលេខ ភ្នំពេញ 3D-7734 ដឹកឈើអារពេញរថយន្ត ជិះគ្នា៤នាក់។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្តបង្កខាងលើ បើកតាមផ្លូវហាណូ
យពីជើងទៅត្បូង មកដល់ចំណុចខាងលើ ដោយសាររថយន្តដឹកលើសចំណុះ រហូតដាច់របូតកង់ក្រោ
យខាងស្តាំក្រឡាប់ភីងបោកផ្ទប់ទៅនឹងរថយន្តបែន កំពុងឈប់បែកកង់ ធ្លាយចាក់ឈើចោលពេញ
ផ្លូវ សំណាងល្អគ្មានអ្នករងរបួស ហើយរថយន្តបែនមួយគ្រឿងទៀតក៏មិនមានខូចខាតដែរក៍បើកចេ
ញទៅបាត់។
ក្រោយកើតហេតុ រថយន្តខាងលើត្រូវបានសមត្ថកិច្ចអនុញាតិឲ្យរើឈើដាក់ទៅរថយន្តផ្សេង ហើយស្ទូ
ចរថយន្តខាងលើយកទៅជួសជុលដោយខ្លួនឯង៕


Post a Comment