បុរស​ជនអនាថា​ម្នាក់ដេកនៅចិញ្ចើមថ្នល់ ត្រូវរថយន្តមិនស្គាល់ម៉ាក​ថយក្រោយកិនប្រកាច់ស្លាប់ភ្លាមៗ នឹងកន្លែង រួចបើកគេចបាត់

ភ្នំពេញៈ ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង៣និង៥០នាទី ទៀបភ្លឺ​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅ​ចំណុច​មុខផ្ទះ​ប្រជាពលរដ្ឋ​ទល់មុខ​ផ្សារ​សូ​រិ​យ៉ា​ម៉​ល តាម​បណ្ដោយ​ផ្លូវ​លេខ១៥៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។


គេ​តែងតែ​ឃើញ​បុរស​អនាថា​រងគ្រោះ​រូបនេះ ដើរទៅ​មក​នៅ​ម្ដុំ​នេះ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​គេ​មិនដែល​ស្គាល់​អត្តសញ្ញាណ​ឡើយ ហើយ​តែង​ដេក​នៅមុខ​គេ​រហូតមក។ នៅ​ថ្ងៃកើតហេតុ​នេះ បុរសរងគ្រោះ​បាន​ទៅ​ដេក​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ(កន្លែងកើតហេតុ)ដូច​សព្វមួយដង លុះ​ខណៈ​គាត់​កំពុង​លង់លក់​ក្នុង​ដំណេក​នោះ ស្រាប់​តែមាន​គេ​បើករថយន្ត​មិន​ចាំ​ម៉ាក បាន​ថយក្រោយ​ទៅ​កិន​ពីលើ​គាត់ ហើយ​រថយន្ត​បើក​អូស​ជាង៥ម៉ែត្រ បណ្ដាល​ឲ្យ​គាត់​ដេក​ប្រកាច់​រហូតដល់​ស្លាប់​យ៉ាង​អាណោចអាធ័ម។ ចំណែក​រថយន្ត​បង្ក ក្រោយ​កើតហេតុ បាន​បើក​គេចខ្លួនបាត់​ស្រមោល​តែម្ដង ៕


ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop