ភ្នំពេញ៖ក្នុងកំឡុងទៅទស្សនកិច្ចនៅមណ្ឌលកែប្រែម២សម្រាប់ផ្ទុកជនជាប់ចោទស្រ្តីនិងអនីតិជនក្នុងសប្តាហ៍នេះលោកស្រីរ៉ូណា ស្មីតអ្នករាយការណ៍ពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្តុកសិទ្ធិមនុស្សនៅកម្ពុជាបានអះអាងថាលោកស្រីបានទទួលស្ថិតថាអនីតិជនមានចំនយណ៤៨២នាក់ ក្នុងនោះស្រីចំនួន៣៨នាក់។ការលើកឡើងរបស់លោកស្រីបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០១៧ក្នុងសន្និសីទសារព័ត៌មាននៅស្នាក់ការអ.ស.បប្រចាំនៅកម្ពុជា។
លោកស្រីថ្លែងថា៖"កម្រិតនៃការចង្អៀតនែននៅក្នុងពន្ធនាគារតម្រូវឲ្យទណ្ឌិតស្រីជាអនីតិជន ត្រូវឃមខ្លួននៅក្នុងបន្ទប់ជាមួយទណ្ឌិតជានីតិជនស្រ្តី។ខ្ញុំមានការព្រួយបារម្ភផងដែរចំពោះការកំណត់អាយុរបស់អនីតិជនបន្ទាប់ពីត្រូវបានចាប់ខ្លួន ជាពិសេសការកំណត់ថាតើពួកគេមានអាយុក្រោមឬលើសអាយុអប្បបរមានៃការទទួលខុសត្រូវព្រហ្មទណ្ឌ"។
លោកស្រីបានលើកឡើងថា៖ចំណែកេកុមារដែលត្រូវបានថ្នាក់ជាសាក្សីនិងជាជនរងគ្រោះនៃបទព្រហ្មទណ្ឌវិញ លោកស្រីបានទទួលព័ត៌មានថាមានតែតុលាការ២ឬ៣តែប៉ុណ្ណោះដែលមានអេក្រង់ឬទូរទស្សន៍ដែលសម្រាប់សម្រួលដល់ការផ្តល់សក្ខីកម្មពីចម្ងាយ ហើយដែលតាមរយៈវិធីនេះអាចកាត់បន្ថយកុមារមិនឲ្យប្រឈមមុខផ្ទាល់ជាមួយជនសង្ស័យនិងអាចទប់ស្កាត់ភាពរងគ្រោះសារជាថ្មីបាន។
លោកស្រីបានលើកឡើងថា៖"ខ្ញុំមានការព្រួយបារម្ភថាអនីតិជនជាច្រើនត្រូវបានគ្រួសារបញ្ជូនទៅឃុំខ្លួនឬរក្សាទុកនៅក្នុងមជ្ឈមណ្ឌលសំចតនិងមណ្ឌលស្តានីតិសម្បាទា ហើយនិងសេវាផ្តល់ការថែទាំផ្សេងៗ។នៅពេលទីកន្លែងទាំងនោះត្រូវបានបង្កើតឡើងអាចដោយសារយុទ្ធនាគារបង្រ្កាបគ្រឿងញៀនក៍ខ្ញុំនៅតែព្រួយបារមភជាពិសេសចំពោះកុមារខ្លមានពិការភាពធ្ងន់ធ្ងរ ហើយនៅតែបញ្ជូនទៅកាន់កន្លែងនោះទៀត"។
លោកស្រីបានលើកឡើងទៀតថា៖"ខ្ញុំជំរុញរដ្ឋាភិបាលឲ្យខិតខំធានាថាអភិក្រមផ្អែកលើសិទ្ធិកុមារត្រូវបានប្រើប្រាស់ក្នុងគ្រប់សម័យទាំងអស់ទាក់ទងនឹងកុមារ"៕




Post a Comment