ខេត្តកំពង់ចាម ៖ កាលពីម៉ោង៦ និង៤០ នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧មានករណីគ្រោះថ្នាក់
ចរាចរណ៍ រវាងឡានដឹកកម្មករនិងឡានដឹកធ្យូង កើតឡើងនៅភូមិគោករវៀង ឃុំខ្នុរដំបង ស្រុក
ជេីងព្រៃ បានបណ្តាលអោយកម្មករ-កម្មការនីរោងចក្រជាច្រើននាក់រងរបួស ។
សមត្ថកិច្ចបានឲ្យដឹងថា កម្មករ-កម្មការនី បម្រើការនៅរោងចក្រខាលីងតុន ខេមបូឌា របួស២៦នាក់ ធ្ងន់៦នាក់ ត្រូវ បានបញ្ជូនចូលសំរាកនៅមន្ទីរពេទ្យបង្អែកស្រុកជេីងព្រៃចំនួន២០នាក់ ។ ដោយឡែក
អ្នករបួសធ្ងន់ ចំនួន៦នាក់ បានបញ្ជូនទៅ មន្ទីរពេទ្យកាល់ម៉ែតភ្នំពេញ។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមបានចុះសួរសុខទុក្ខ និងនាំយកថវិកាដែលជាអំណោយដ៏
ថ្លៃថ្លារបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ជនរងគ្រោះចំនួន២០នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺន
រៀល និងបានចុះសួរសុខទុក្ខ ដល់អ្នកជម្ងឺសម្រាលកូន ជំងឺទូទៅដែលកំពុងសម្រាកព្យាបាលជំងឺនៅ
មន្ទីរពេទ្យបង្អែកនេះដែរចំនួន ៤២នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល ៕









Post a Comment