១២ កញ្ញា ២០១៧ - ១៩:៤៦
ខេត្តព្រះសីហនុ៖កាលពីវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ថ្ងៃទី១២សីហា២០១៧នេះក្មេងប្រុសស្រី២
នាក់បងប្អូនបង្កើតបានស្លាប់បាត់បង់ជីវិតដោយសារលង់ទឹកនៅក្នុងរណ្តៅដីមួយកន្លែងស្ថិតក្នុង
ភូមិសំរុងក្រោមឃុំសំរុង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
មន្ត្រីមូលដ្ឋានអោយដឹងថា ហេតុការណ៍ក្មេងលង់ទឹកនេះបានកើតឡើងពេលក្មេងរងគ្រោះនាំគ្នាចុះ
លេងទឹក ដោយមិនអាចជួយសង្គ្រោះបានឡើយ។ក្មេងរងគ្រោះទាំង០២នាក់មានឈ្មោះ សុខ លក្ខិណា
ភេទស្រីអាយុ១៣ឆ្នាំ និង ប្អូនប្រុសបង្កើតឈ្មោះ សុខ ធីគាអាយុ៩ឆ្នាំ មានឪពុកឈ្មោះ សុខ កុយ
និងម្តាយឈ្មោះនាក់ សុគន្ធា ។
បច្ចុប្បន្នសាកសពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីយ៍បន្ទាប់ពីបាន ត្រួតពិនិត្យពីនគរបាន
ជំនាញកោសល្យវិច្ឆ័យ៕
ប្រភពបញ្ចេញមតិ







Post a Comment