ខឹងប្រពន្ធមិនអោយលុយទិញស្រាផឹក ​លើកឆ្នាំងបាយកំពុងដាំ ចាក់លើក្បាលប្រពន្ធបណ្តាលឲ្យរលាករងរបួស

១២ កញ្ញា ២០១៧ - ១៩:៥០


ខេត្តកណ្ដាល៖កាលពីវេលាម៉ោង១៦:០០នាទីថ្ងៃទី១១.០៨.២០១៧ នៅចំណុច ទំនប់៣៨ ក្នុងភូមិព្រែក
ខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ខ្លូន ខ្លុង បានសុំលុយប្រពន្ធចំនួន ៥,០០០៛ ទៅលេងល្បែងបុកប៊ីយែ រួចហើយផឹក
ស្រាស
ស្រវឹងជោគជាំ ទីនោះ ។
ក្រោយពីលេងល្បែងចាញ់ និងផឹកស្រាអស់លុយ ជនសង្ស័យក៏បានត្រលប់មកផ្ទះសុំលុយប្រពន្ធថែម
ទៀត ដោយប្រពន្ធគ្មានលុយអោយ ស្រាប់តែជនសង្ស័យបាន លើកឆ្នាំងបាយដែលនៅលើចង្ក្រាន
(ទើបជាត់ទឹក)ទៅចាក់ដាក់លើក្បាលប្រពន្ធ បណ្ដាលអោយរងរបួសរលាកពេញផ្ទៃមុខខាងស្ដាំ ។
ក្រោយមកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងមកកាន់ប៉ុស្ដិ៍រដ្ឋបាលលើកដែកអោយជួយអន្តរាគមន៍ ។
 បន្ទាប់ពីទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍លើកដែកបានចុះដល់កន្លែងកើតហេតុ រួចនាំ
ខ្លួន ជនសង្ស័យ ខ្លូន ខ្លុង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតា
មនីតិវិធី ។
ជនរងគ្រោះ ចំនួន ០១នាក់៖ឈ្មោះ ឃាង ឡា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ
ព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទ រងរបួសត្រង់មុខខាងស្ដាំ (ប្រពន្ធ)។
ជនសង្ស័យ ចំនួន ០១នាក់៖ឈ្មោះ ខ្លូន ខ្លុង ភេទប្រុស​(ប្ដី) អាយុ៣៤ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិ
ព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទ(ឃាត់ខ្លួន) ។
សភាពនៃរឿងហេតុ:នៅមុនពេលកើតហេតុ





ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop