បាត់ដំបង៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបវេលចុះប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យ
២នាក់ករណីឆបោកជំរិតទាប្រាក់ចំនួន៥០០ដុល្លារ(ប្រាំរយដុល្លារ)។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា៖នៅវេលាម៉ោងប្រហែល១០-០០នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧
មូលដ្ឋានកងរាជអាវុធហត្ថស្រុកបវេលបានទទួលបណ្តឹងពីឈ្មោះប៉ាវ វ៉ាន់ ភេទប្រុសអាយុ៣៨ឆ្នាំ
មុខរបរបុគ្គលិកអង្គការជីវិតថ្លៃថ្នូ រស់នៅភូមិស្ទឹងដាច់ ឃំុបវេល ស្រុកបវេលប្តឹងទៅលេីជនមិនស្គាល់
សាវតាបានបង្ខាំងកូនខ្លួនហើយបានទូរស័ព្ទមកជំរិតទាប្រាក់ចំនួន៥០០ដុល្លារដោយវេរតាមវីងនិង
បានគំរាមបេីមិនបានប្រាក់គ្រប់ចំនួនទេនិងសម្លាប់កូនរបស់ខ្លួនចោល។
ក្រោយពីទទួលបានបណ្តឹងភ្លាមកម្លាំងជំនាញអាវុធហត្ថស្រុកបានចុះតាមគោលដៅវីងក៏ប្រទះឃេីញ
ជនសង្ស័យជាមុខសញ្ញាដោយមានកូនជនរងគ្រោះនៅជាមួយកំពុងបេីកប្រាក់នៅកន្លែងវីងផងនោះ
សមត្ថកិច្ចក៏ធ្វេីការឃាត់ខ្លួនទាំង២នាក់តែម្តង។
ជនសង្ស័យត្រូវបានឃាត់ខ្លួន
-ទី១ឈ្មោះ ម៉ាន់ វណ្ណា ហៅ អុល ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិព្រៃទទឹង១ ឃុំប
វេល ស្រុកបវេល
-ទី២ឈ្មោះ ដេតសុវណ្ណ បូរិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាសិស្សត្រូវជា(កូនជនរងគ្រោះ)និងដ
កហូតបានទូរស័ព្ទដៃចំនួន២គ្រឿង,ម៉ូតូ១គ្រឿង,និងប្រាក់ដុល្លារចំនួន១០០ដុល្លារដែលជាប្រាក់ជន
រងគ្រោះបានវេរឲ្យ។
សមត្ថកិច្ចបន្តថា៖ក្រោយពីឃាត់ខ្លួនយកមកសាកសួរចម្លើយ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថាមានមេក្លោងម្នាក់ទៀតឈ្មោះសោមសីុណុច បានអោយពួកគេធ្វេី ដូច្នេះដេីម្បីឆបោកប្រាក់ពីឪពុក គេយកទៅទិញគ្រឿងញៀនជក់ ហើយឈ្មោះណុចបានរត់គេចខ្លួនបាត់ហើយ។
បច្ចុប្បន្ន៖ជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅមូលដ្ឋានកងរាជអាវុធស្រុកដេីម្បីកសាងសំណំុ
រឿងចាត់ការទៅតាមនីតិវិធី។
ប្រភពបញ្ចេញមតិ





Post a Comment