បង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវលំ ក្រុម១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក

១៣ កញ្ញា ២០១៧ - ០៨:២៥

នៅថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៧ វេលាម៉ោង១៨:០០នាទី ក្រោយពីបើកការស្រាវជ្រាវ កំលាំងជំនាញ ខណ្ឌ . ប៉ុស្តិ៍ស្វាយប៉ាក បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវលំ ក្រុម១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ។


ក្នុងកិច្ចប្រតិបត្តិការណ៍នេះកំលាំង យើងបានឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ ៖ ឈ្មោះ លី ស៊ូរីណា ភេទស្រីអាយុ២២ ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ផ្ទះជួល ក្រុម១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ (ជួញដូរ) ។
សំភារៈដកហូត៖

ម្សៅក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ ។
កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅ
សាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ។

ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop