កម្លាំងនគរបាលខណ្ឌឫស្សីកែវ បង្ក្រាបមុខសញ្ញជួញដូរគ្រឿងញៀន ២នាក់

០៦ កញ្ញា ២០១៧ - ០៩:៣៣

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ាកឃាត់ខ្លួនជាក់ស្តែង នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ ត្រង់ចំណុចផ្លូវលំ ក្រុម០៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។


លោកវរសេនីយ៍ឯក ទៀង ចាន់សា អធិការខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ទេព បូរ៉ា ហៅចិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះជួលក្រុមទី៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ(ជួញដូរ) ទី២- ឈ្មោះ បុត្យ សុខមាន ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិលូ សង្កាត់ស្វាយប៉ាក មិនពិតប្រាកដ (ជួញដូរ) ។


សម្ភារៈដកហូតរួមមានៈ ម្សៅក្រាមពណ៌សថ្លាចំនួន៤២កញ្ចប់តូច ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំ
រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕


ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop