ខេត្តកណ្តាល ៖ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងប្រហែល១៩.២០នាទីថ្ងៃទី០៤.០៨.២០១៧នៅចំណុចទ្វារខាងក្រោយផ្ទះនៅភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះ មាន. ឈ្មោះ ហាយ នី ភេទស្រីអាយុ៥១ ជនជាតិខ្មែរមុខរបរកសិកនៅភូមិ ឃុំ កើតហេតុខាងលើ។ ជនរងគ្រោះ មានប្តី មានកូន ៤នាក់ ស្រី៣នាក់និងប្រុស១នាក់ ។
តាមការបំភ្លឺរបស់សាក្សី បានឲ្យដឹងថា ឃើញគាត់រាយខ្សែភ្លើងយកទៅដាក់ផ្ទះបាយខាងក្រោយ ហើយគាត់ទាញទ្វារបិទក៏ឮសម្លេងស្រែកអូយដួលនៅ ជិតទ្វារក្បែរខ្សែភ្លើង បងប្អូនមកជួយ ហើយនាំគ្នាយកជនរងគ្រោះដឹកទៅមន្ទីរពេទ្យ មណ្ឌលសុខភាពបង្អែកស្រុកអង្គស្នួល មកដល់លោកគ្រួពេទ្យបាន ពិនិត្យឃើញ ថា ជនរងគ្រោះបានស្លាប់ទៅហើយ ពេលនោះក្រុមគ្រួសារជនរងគ្រោះក៏យកសាកសពមកផ្ទះវិញ៕










Post a Comment