សម្តេចហ៊ុន សែនជួបបងប្អូន​អាជីវករ​លក់ដូរ ក្នុងផ្សារធំថ្មី

Published on Sunday, 27 August 2017 06:33    Hits: 3     ដោយ ៖ ប្រាក់សុវណ្ណតារា





ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី២៦សីហានេះ បានចំណាយពេលប្រមាណ៣ម៉ោង អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូន​អាជីវករ​លក់ដូរ ក្នុងផ្សារធំថ្មី រាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីស្ថានភាពពិតប្រាកដរ បស់បងប្អូនអាជីវករប្រកបមុខ​របរ​ចិញ្ចឹម​ជីវិតប្រចាំថ្ងៃ។
នៅក្នុងជំនួបជាមួយបងប្អូនអាជីវករ សម្តេចបានស្វែងយល់ពីការរកស៊ី ជាពិសេសអំពីការនាំយកនូវប្រភេទសត្វសមុទ្រពីខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ដើម្បី បំពេញឱ្យតម្រូវការទីផ្សារ។
សម្តេចមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះក៏មានភ្ញៀវទេសចរណ៍ ជាតិនិង អន្តរជាតិ ផងដែរ ដែលមានតម្រូវការពិសារអាហារសមុទ្រ។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានជួបប្រាស្រ័យ ជាមួយបងប្អូនប្រកបមុខរបរលក់បន្លែ ផ្លែឈើ នំចំណី សម្លៀកបំពាក់ គ្រឿងទេស គ្រឿងអលង្ការ ទឹកអប់ប្រេងម្សៅ នាឡិកា និងអ្នកប្រកបមុខរបរលក់ដូរគ្រប់សារពើ ក្នុងផ្សារធំថ្មី ដោយបានយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពនៃកិច្ចការរកស៊ីទទួលទានរបស់បងប្អូនប្រជាពលរដ្ឋ។ នេះជាលើកទី​១ ហើយ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញវត្តមានជួបប្រាស្រ័យទាក់ទង
ដោយផ្ទាល់ជាមួយបងប្អូនអាជីវករលក់ដូរក្នុងផ្សារ នៅរាជធានីភ្នំពេញ បើទោះបីកន្លងទៅសម្តេចធ្លាប់បានធ្វើដំណើរ និងចុះជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយបងប្អូនអាជីវករ នៅតាមបណ្តាផ្សារនិងទីប្រជុំជនមួយចំនួន តាម​បណ្តារាជធានី ខរត្តទូទាំងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ក្នុងពេលកន្លងមកសម្តេចតែងបានបង្ហាញវត្តមានជាបន្តបន្ទាប់ក្នុងការចុះជួបសួរសុខទុក្ខ មន្ត្រីរាជការនៅតាមបណ្តាខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និស្សិត បងប្អូនប្រជាពលរដ្ឋ កម្មករ អាជីវករ ដែលនេះជាការបង្ហាញឲ្យឃើញពីការយកចិត្តទុក​ដាក់ របស់ប្រមុខរថ្នាក់ដឹកនាំប្រទេសក្នុងការគិតគូរដល់សុខទុក្ខជនរួមជាតិគ្រប់សមាសភាពនិងស្រទាប់វណ្ណៈដោយគ្មានការរើសអើងជាមួយនិងក្តីស្រឡាញ់ គិតគូរជានិច្ចដល់ស្ថានភាពជីវភាពរសល់នៅប្រចាំថ្ងៃរបស់ប្រជាពលដ្ឋរបស់ខ្លួន៕


ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop