ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋអាជីវករអ៊ូរទាំថា អាជ្ញារធរប៉ោយប៉ែតធ្វើអោយអាក់ដំណើរការរកស៊ីប្រចាំថ្ងៃរបស់ពួកគាត់ អាជ្ញាធរថៃមិនអោយចូលទេ ព្រោះគ្មានសំបុត្រ បញ្ជាក់ពីការចេញចូល នៅព្រឹកថ្ងៃទី២៦ សីហា ឆ្នាំ ២០១៧ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ក្រុមអាជីវករបានអោយដឹងថា ចាប់តាំងពីអាជ្ញាធរខាងកម្ពុជាទទួលផលិតសំបុត្រ ដោយចែកសំបុត្រហ្វ្រី មិនគិតលុយមក ឃើញថាមានការអស់សំបុត្រចំនួន៥ទៅ៦ដងហើយ ខុសកាលពីសំបុត្រនៅលក់ មិនដែលខ្វះនោះទេ។ ប្រជាពលរដ្ឋមួយចំនួនបានរិះគន់ដល់អាជ្ញាធរកម្ពុជា មានការធ្វេសប្រហែស មិនមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈជាមុននោះ ឬធ្វើការងារអោយតែរួចពីដៃឬយ៉ាងណា បានជាករណីដដែលនេះកើតញឹកញាប់ម្លេះ។
ពាក់ព័ន្ធនិងបញ្ហានេះ មន្ត្រីអន្តោរប្រវេសន៍បានប្រាប់ថា ករណីនេះលោកបានទាក់ទងទៅអាជ្ញាធរក្រុងមុនហើយ ដើម្បីរៀបចំអោយត្រៀមផលិតសំបុត្រដែរ ព្រោះសំបុត្រជិតអស់ហើយ តែខាងអាជ្ញាធរក្រុងថាមកពីម៉ាស៊ីនផលិតសំបុត្រខូច។
ជាក់ស្តែងនៅព្រឹកមិញនេះ ការខកខានមិនបានទៅលក់របស់អាជីវក អស់រយះពេលជាង១ម៉ោងរួចមក ឃើញថា អាជ្ញាធរបានប្រមូលសំបុត្របាន៣០០០សំបុត្រមកចែកជូនបានមួយប្រាវដែរ តែរហូតដល់ម៉ោងជាង១១ថ្ងៃដដែរនេះ ត្រូវអស់សំបុត្រម្តងទៀត តែអាជ្ញាធរថាម៉ោង២រសៀលទើបមានសំបុត្រចែកជូនទៀត។
ទោះបីជាយ៉ាងណាក្តីប្រជាពលរដ្ឋ អាជីវក ជាពិសេស កម្មករអូសរទេះ អូសចេញចូលជាច្រើនដងក្នុង១ថ្ងៃនោះពួកគាត់ សង្ឃឹមថាករណីដដែលនេះនិងមិនមានទៀតទេនៅពេលក្រោយពាក់ពន្ទ័បញ្ហាខាងលើនេះលោកង៉ោមេងជ្រួនអភិបាលក្រុងប៉ោយប៉ែតលោកបាននិយាយឲ្យដឹងថាវាជារឿងយឺតយ៉ាវដោយសាររោងពុម្ភដែលជួលឲ្យបោះបានខូចហើយមួយវិញទៀតសំបុត្រចេញដោយសាលាក្រុងបានលុយពីសប្បុរសជនដែលចំណាយក្នុងមួយខែៗ៧០០០ទៅ៨០០០ដុល្លាមិនមែនជាលុយរដ្ថាភិបាលទេដូច្នេះលោកសុំឲ្យសម្ថកិច្ចប៉ូលីសច្រកនោះមេត្តាសន្សំសំចៃផងក្នុងការចែកឲ្យពលរដ្ថFreeនោះ៕ប៊ុនថន



Post a Comment