ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានសមត្តកិច្ចនគរបាលមូលដ្ឋានអះអាងរងរបួសធ្ងន់ ដោយសារកណ្ដាប់ដៃបុរសម្នាក់ទៀតជាគូរប្រយុទ្ធសម្ពងនឹងខ្នងពូថៅ ខណៈដែលអ្នកទាំង ២នាក់ទំនាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកស្រាបៀរលាយស្រាល។
ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៧ ត្រង់ចំណុចផ្ទះអ្នកភូមិ
ក្បែខាងគ្នាសុំមិនបញ្ចេញឈ្មោះ ស្ថិតក្នុងក្រាំរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនដៃដល់ត្រូវចាប់វៃខ្នោះដើម្បីយកមកបន្តនីតិវិធីឈ្មោះ ឆែម ធឿន ភេទប្រុស អាយុ ៤៤ឆ្នាំ ជន
ជាតិខ្មែរ បច្ចុប្បន្ន មានទីលំ ភូមិក្រាំរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ចំណែកជនរងរបួសឈ្មោះ ជីន
ជីវ័ន្ត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំ ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប
ស្រុកវាលវែងជាមួយគ្នា។
មូលហេតុការកើតរឿងរ៉ាវផ្តើមចេញពីការផឹកស៊ី(ស្រាបៀរលាយស្រាស)ដោយផឹកបណ្ដើរក្លែមសម្ដីបណ្ដើរ
លុះស្រវឹងដល់ករៀងៗខ្លួនការនិយាយស្តីកលែងដឹងទាបខ្ពស់ មានថាលែងដឹងបងលែងដឹងប្អូនលែង
ដឹងក្មេងលែងដឹងចាស់ ធ្វើឲ្យបុរសចិត្តស្រាល(ដៃដល់)ទ្រាំលែងបានក៍សម្រេចទះ ១ដៃ ខណៈនោះធ្វើឲ្យ
បុរសចិត្តមិនតូចប៉ុន្មានដែរនោះ(រងរបួស)ទាញទូរស័ព្ទដៃគប់ចំផ្ទៃមុខវិញ តែបុរសចិត្តឆេវឆាវ
(ដៃដល់)មិនតបតរនោះទេក៍ងើបដើរចេញទៅបាត់ទៅ ស្រាប់តែមិនដឹងជាយ៉ាងមុិចក៍ត្រឡប់
មកវិញដោយមានពូថៅផងនោះ បានសម្ពងចំក្បាលជនរងរបួស ១ខ្នងពូថៅពេញទំហឹង បណ្ដាល
ឲ្យដួងប្រដាច់សន្លប់ស្តូកស្តឹងត្រូវបានគេជួយចាត់ចែងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក
ខេត្តពោធិ៍សាត់ភ្លាមៗផងដែរ ៕



Post a Comment