Published on Monday, 21 August 2017 09:21 Hits: 12 ដោយ ៖
មណ្ឌលគិរី៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ត្រូវបានផ្លាស់ប្តូរហើយ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ។ពិធីផ្ទេរនិងចូលកាន់តំណែងនេះ ប្រព្រឹតទៅក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
តាមប្រកាសរបស់ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ដែលពីមុននេះ ជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរអោយទៅបម្រើការងារជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ។ចំណែកមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី ថ្មី គឺលោកវរៈសេនិយ៍ឯក ហែម បូណារ៉ែល មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕
Home » ជីវិត នឹង សង្គម » ខេត្តមណ្ឌលគិរីមានមេបញ្ជាការកងរាជអាវុធហត្ថថ្មី
Subscribe to:
Post Comments
(
Atom
)



Post a Comment