Published on Monday, 21 August 2017 09:56 Hits: 0 ដោយ ៖ សារាឌី
ខេត្តតាកែវ៖ ក្នុងពិធីចាប់ផ្តើមនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុកតិយភូមិនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញចូលកាត់ប្រអប់វិញ្ញាសានៅមណ្ឌលវិទ្យាល័យជាស៊ីមតាកែវក្រុង។
មុនពេលកាត់ប្រអប់វិញ្ញាសាចូលមកដល់ ឯកឧត្តមអភិបាលខេត្តបានឆ្លៀតផ្តាំផ្ញើដល់បេក្ខជន បេក្ខនារីត្រូវបញ្ចេញអោយឱ្យអស់នូវចំណេះដឹងដែលយើងបានក្រេបជញ្ជក់អស់រយៈពេល១២ឆ្នាំកន្លងមកនេះ ព្រោះថាថ្ងៃនេះគឺជាថ្ងៃដែលយើងគ្រប់គ្នារត្រូវតែដណ្តើមយកជោគជ័យសម្រាប់ជាស្ពានឆ្ពោះទៅថ្នាក់ឧត្តមសិក្សាបន្តទៀត។
ឯកឧត្តម ឡាយ វណ្ណៈ ក៏បានបញ្ជាក់តាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាថា ជាគោលការណ៍ អ្នកចេះគឺជាប់។ សូមបញ្ជាក់ផងដែរថាការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧នេះ ក្នុងខេត្តតាកែវមានបេក្ខជន៩.១៦០នាក់ ស្រី៤.១៦៤នាក់ដោយប្រើប្រាស់មណ្ឌលប្រឡងចំនួន១៥ ស្មើនឹង៣៦៨បន្ទប់ ។
លោក ស៊ីវ សុខន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ បានអោយដឹងថា ដើម្បីឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅក្នុងភាពល្អប្រសើរ និងលទ្ធផលប្រកបដោយគុណភាពខ្ពស់ រដ្ឋបាលខេត្តតាកែវបានចាត់វិធានការចាំបាច់មួយចំនួនសម្រាប់ការអនុវត្តមុន និងក្នុងអំឡុងពេលដំណើរការ ជាពិសេសនោះគឺឯកឧត្តមអភិបាលខេត្តតាកែវ បានប្រកាសថា រាល់ការកឹបសំបុត្រផ្ញើម៉ូតូ កង់ ចំពោះបេក្ខជនដែលមកប្រឡង គឺមិនត្រូវបានយកលុយទេ សម្រាប់មណ្ឌល់ប្រឡងទាំង ១៥មណ្ឌល នៅក្នុងខេត្តតាកែវ ៕តាកែវ ស៊ុន សារ៉ាឌី ២១ សីហា ២០១៧
Home » ជីវិត នឹង សង្គម » អភិបាលខេត្តតាកែវអញ្ជើញកាត់ប្រអប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
អភិបាលខេត្តតាកែវអញ្ជើញកាត់ប្រអប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
By Unknown • 8:19 PM • i ជីវិត នឹង សង្គម
Subscribe to:
Post Comments
(
Atom
)


Post a Comment