ឈាមស្រែកស្បែកហៅរយះពេលជាង០៣ម៉ោងសមត្ថកិច្ចធ្វើការបង្ក្រាបករណីឃាតកម្មសម្លាប់ស្រ្តីមេម៉ាយនៅស្រុកកោះសូទិនបាន

០៣ កញ្ញា ២០១៧ - ១៨:២៦

កំពង់ចាម:ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទី សមត្ថកិច្ចនគរបាលស្រុកកោះសូទិ
នបានទទួលព័ត៌មានពីប្រជាពលរដ្ឋ(ពេលចៅជនរងគ្រោះមកពីសាលារៀន) ថានៅចំណុចភូមិដេីម
ស្តៅ ឃុំពង្រ ស្រុកកោះសូទិន ជនរងគ្រោះឈ្មោះ ថោ ម៉េន ភេទស្រីអាយុ៨៣ឆ្នាំ ជាតិខ្មែរ បានស្លាប់នៅ
លេីផ្ទះរបស់គាត់ហើយជនរងគ្រោះជាស្រ្តីមេម៉ាយគ្មានកូន មានចៅស្រី០២នាក់មកស្នាក់នៅរៀនជា
មួយ
ក្រោយទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបាន
បញ្ជាលោកឧត្តសេនីយ៍ត្រីហេង វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញខេត្ត សហ
ការជាមួយកម្លាំងជំនាញស្រុក ចុះដល់កន្លែងកេីតហេតុដេីម្បីពិនិត្យ និងស្រាវជ្រាវ តាមការពិនិត្យ
ស្លាកស្នាមលេីសាកសពជនរង
គ្រោះសមត្ថកិច្ចសន្និដ្ឋានថាជនសង្ស័យបានធ្វើសកម្មភាពយកខ្សែនីលុងពណ៌សលាយក្រហមប្រវែងប្រហែល០១ម៉ែត្រ មករឹតកជនរងគ្រោះរហូតដល់ស្លាប់(ខ្សែនីឡុងនៅជាប់លេី កជនរងគ្រោះ)។
រហូតដល់ម៉ោង១៤និង២០នាទីសមត្ថកិច្ចបង្ក្រាបបានជនសង្ស័យជាជនដៃដល់០១នាក់ដែលមាន
ឈ្មោះ សុខ ម៉េងស្រុី ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ(ឈប់រៀននៅជាមួយឪពុកម្តាយ) នៅភូមិ ឃុំ 
កេីតហេតុខាងលេី។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះសូទិនដើម្បីកសាងសំ
ណុំឯកសារចាត់ការតាមនីតិវិធីច្បាប់៕









ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop