តាកែវៈ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់អនាគតម្ដាយក្មេកដោយសារតែបុរសនោះបាននាំកូនស្រីរបស់គាត់ទៅដេកនៅផ្ទះសំណាក់ហើយធ្វើសកម្មភាពរំលោភបានសំរេចដល់ទៅ៤ដងទាំងមិនទាន់រៀបការនៅឡើយ។
ប្រភពពីមន្ត្រីនគរបាលបានឱ្យដឹងថាហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោសុខសាន្ត ស្ថិតនៅរាជធានីភ្នំពេញ ។
លោក អធិការស្រុកត្រាំកក់បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ប៊ូ រិទ្ធី អាយុ២១ឆ្នាំ រស់នៅភូមិ
ត្រាវឯម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។
បើតាមសម្តីស្ត្រីជាម្ដាយរបស់នារីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា កាលពីខែមិថុនា ឆ្នាំ២០១៧
ជនសង្ស័យបាននាំឳពុកម្ដាយនិងបងប្អូនមកចូលស្តីដណ្ដឹងកូនស្រីរបស់គាត់តាមប្រពៃណីទំនាមទ
ម្លាប់ រហូតដល់អោយស្នាក់នៅក្នុងផ្ទះជាមួយគ្នា ដឹកគ្នាទៅធ្វើការជាធម្មតា តែពុំបានអោយដេកនៅ
ជាមួយគ្នាទេ ។ នៅថ្ងៃកើតហេតុ ឈ្មោះ ប៊ូ រិទ្ធី បានយកម៉ូតូមកឌុបកូនស្រីគាត់ត្រូវជាគូដណ្ដឹង ចេញ
ពីធ្វើការរោងចក្រហើយបានដឹកទៅភ្នំពេញ រួចចូលផ្ទះសំណាក់រួមរក្សគ្នាបានសម្រេច៤ដង លុះដល់
ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ជនសង្ស័យបានដឹកកូនស្រីគាត់មកផ្ទះវិញក៍បានប្រាប់គាត់ ពី
ដំណើរដែលពួកគេបានប្រព្រឹត្ត ទើបគាត់ប្ដឹងអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕



Post a Comment