បន្ទាយមានជ័យៈ កាលពីម៉ោងជាង១១ព្រឹក ថ្ងៃទី១៨ សីហា ឆ្នាំ២០១៧នេះ ឃាតករ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីសម្លាប់ស្ត្រីមេម៉ាយកូន៥ម្នាក់ នៅមុខក្លោងទ្វារវត្តចំការគ ស្ថិតក្នុងភូមិចំការគ ឃុំ/ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១និង៣០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧មូលហេតុ សង្សយ័ស្នេហាត្រីកោណ ។
ជនសង្ស័យ ដែលឃាត់ខ្លួនបាន៖ ទី១-ឈ្មោះ អាធំ អាយុ៣៦ឆ្នាំ មានមុខរបរជាកម្មករបាញ់ថ្នាំ។ ទី២-ឈ្មោះ អាវិន អាយុ ៣៧ឆ្នាំ មុខរបរបាញ់ថ្នាំដូចគ្នា។ អ្នកទាំងពីរត្រូវបានគេដឹងថា កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងស្ត្រីរងគ្រោះ ឈ្មោះ ឡុង សាលៀង ហៅកាប៉ោច អាយុ៤២ឆ្នាំ មានកូន៥នាក់។ ពួកគេឧស្សាហ៍ចេញចូល និងផឹកស៊ីនៅផ្ទះស្ត្រីមេម៉ាយនេះជាញឹកញាប់។
បើតាមប្រភពថា ក្នុងចំណោមជនសង្ស័យទាំង២នាក់ មានតែម្នាក់គត់ ដែលស្ត្រីរងគ្រោះមានចំណងស្នេហាជាមួយ។នៅយប់កើតហេតុនោះ ខណៈស្ត្រីរងគ្រោះកំពុងដេកលង់លក់ក្នុងដំណេក ស្រាប់តែឮសំឡេងស្រែកឡើងយ៉ាងខ្លាំងឲ្យគេជួយ។ លុះបងប្អូនក្បែរខាងចេញមកជួយស្រាប់តែឃើញស្ត្រីរងគ្រោះដេកដួលក្នុងថ្លុកឈាមសល់តែដង្ហើមចង្រឹត និងសំឡេងខ្សាវៗប្រាប់ថា អាធំកាប់ខ្ញុំ។









Post a Comment