បុរសម្នាក់ ចាប់រំលោភ​ក្មួយ​ថ្លៃអាយុ១០ឆ្នាំ រយៈពេល២​ឆ្នាំ ទើបបែក​ការណ៍

បន្ទាយមានជ័យ: ជនសង្ស័យ​ម្នាក់ ត្រូវ​កង​រាជ​អាវុធ ក្រុង​ប៉ោយប៉ែត បាន​ចាប់​ឃាត់ខ្លួន ដោយ​បែក​រឿង​ចាប់​ក្មួយ​ថ្លៃ ដែល​រស់នៅ​ជាមួយ រំលោភ (​ជា​អនីតិជន​) រយៈពេល ២ ឆ្នាំ ទើប​បែក​រឿង កាល​វេលា ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ នៅ​ខាងក្រោយ​ភោជនីយដ្ឋាន ស្រះ​ត្រជាក់ចិត្ត​ថ្មី មាន​ចំងាយ​ប្រហែល ២៥០ ម៉ែត្រ ស្ថិត​ក្នុងភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​


​លោក​វរសេនីយ៍ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ទ ច ស ហ ង ជា​កុមារី អាយុ​១០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ជនសង្ស័យ ឈ្មោះ ជ្រុ​ញ រ៉េត អាយុ​៣៦​ឆ្នាំ ជា​កម្មករសំណង់ រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវជា​ពូ​ថ្លៃ របស់​កុមារី​រងគ្រោះ​។​


​កុមារី​រងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថាៈ ពូ​របស់​នាង តែងតែ​បបួល​ទៅលេង​ទឹក ក្រោយមក ចាប់​ឱប
រឹត​ខ្លួន ហើយ​យកដៃ​ស្ទាប ចាប់រំលោភ រួច​មិនឱ្យ​និយាយប្រាប់ ឪពុកម្តាយ ព្រោះ​ខ្លាច​ពូ​ថ្លៃ​ធ្វើបាប​។​
​កុមារី​រងគ្រោះ បានបញ្ជាក់​ទៀតថា នៅ​មុនពេល​កើតហេតុ​នោះ ជនសង្ស័យ ឈ្មោះ​រ៉េត បានមក​ផ្ទះ​
របស់ខ្លួន ហើយ​បាន​បបួល កុមារី​រងគ្រោះ ឈ្មោះ ទ ច ស ហ អាយុ​១០​ឆ្នាំ និង​ប្អូន​ម្នាក់ទៀត ឈ្មោះ​ទ 
ស ណ អាយុ​៨​ឆ្នាំ ត្រូវបាន​ពូ​ថ្លៃ នាំទៅរក​ជីក​ទំពាំង នៅ​ម្តុំ​ព្រៃ​ឫស្សី ក្រោយ​ស្រះ​ត្រជាក់ចិត្ត​ថ្មី មាន​
ចំងាយ​ប្រហែល ២៥០ ម៉ែត្រ ពី​ផ្ទះ​រហូតដល់​ម៉ោង ១ ថ្ងៃត្រង់ ។ ពេលមកដល់​កន្លែង ជីក​ទំពាំង 
ឈ្មោះ រ៉េត បានធ្វើ​សកម្មភាព ចាប់រំលោភ រហូតដល់​បានសំរេច​បំណង ទើប​វិល​ត្រឡប់មកផ្ទះ​វិញ​។
 កុមារ​រងគ្រោះ ឈឺ​ប្រដាប់ភេទ ក៏​និយាយប្រាប់​ម្តាយ​ថា ពូ​រ៉េត​ជិះ​ម៉ូតូ​បណ្តើរ យកដៃ​លូក​ចាប់​
ប្រដាប់ភេទ​ខ្លួន ទើប​បែក​រឿង ចាប់រំលោភ​កុមារី ឈ្មោះ​ទ ស ហ អស់​រយៈពេល ២ ឆ្នាំ កន្លងផុត
​មកហើយ​។​
​ម្តាយ​ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​ប​ណ្តឺ​ង ទៅ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍
 ក្រោយពី​ទទួលបាន ពាក្យបណ្តឹង កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត​។​
​លោក​អនុសេនីយ៍ឯក ស សុ​ភ័​ត្រា មេបញ្ជាការរង​ស្តីទី បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ មួយក្រុម 
ចុះ​ប្រតិបត្តិការ ដល់ទី​លំនៅ និង​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ បាន​ភ្លាមៗ ហើយ​បញ្ជូនមក​មូលដ្ឋាន 
អាវុធហត្ថ​ក្រុង ដើម្បី​សាកសួរ ហើយ​បាន​បញ្ជូន​សំណុំរឿង មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ 
ខេត្តបន្ទាយមានជ័យ ដើម្បី​សួរចម្លើយ​បន្ត​។​
​លោក​វរៈសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ប្រាប់​ឲ្យ​ដឹងថាៈ ចំលើយ​របស់​ជនសង្ស័យ 
បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត និង​ចាប់រំលោភ​ក្មួយ​ថ្លៃ បានសំរេច អស់​រយៈពេល ២ 
ឆ្នាំកន្លងមក ហើយ​ពិតប្រាកដ​ម៉ែន​។​
​លោក​សេនីយ៍​ទោ ព្រហ្ម ថេ​ង បានបញ្ជាក់​ទៀតថា ស្តាប់​ចំលើយ​របស់ ជនសង្ស័យ​រួចហើយ មាន​ភាព
ស៊ីសង្វាក់​គ្នា បង្ហាញ​ពី​តំរុយ នៃ​បទល្មើស​ដូច្នេះ ជនសង្ស័យ​ឈ្មោះ ជ្រុ​ញ រ៉េត ពិតជា​បាន​ប្រព្រឹត្ត​ករណី 
រំលោភ​សេពសន្ថវៈ និង​ប្រើប្រាស់​គ្រឿងញៀន ខុសច្បាប់​ទៀត កន្លង​មកទៀត​នោះ កំលាំង​ជំនាញ 
បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ដាក់ទោស ទៅតាម​ផ្លូវច្បាប់​៕


ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop