ប៉ូលិសវីរៈការពារព្រំដែនលេខ៧០១ម្នាក់ បានបាត់ខ្លួនពេល បំពេញបេសកម្មនៅខេត្តស្ទឹងត្រែង ទើបប្រទះឃើញ សាកសពអណ្តែតទឹកនាថ្ងៃនេះ

ខេត្តស្ទឹងត្រែង៖កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី ១៤ សីហា ២០១៧នេះ ប្រទះឃើញសាកសពអណ្តែតទឹកទន្លេសាកុង។

សពជនរងគ្រោះមានឈ្មោះ ប៊ូន នឿង អាយុជាង ៥០ឆ្នាំ ជា ប៉ូលិស វីរៈការពារព្រំដែន លេខ ៧០១ ។
ក្រោយការទទួលបានបទបញ្ជាសម្តេចកាលពីថ្ងៃទី១១ សីហា ២០១៧ លោកបានធ្វើការ នៅលើទូក
ជាប្រចាំ ។
លុះដល់ថ្ងៃ ១២ នៅពេលដែលកងទ័ព ឡាវ ដកចេញអស់ ក៏លោកវីរៈសេនីយឯក ស៊ុន បាន មេ
បញ្ជាការវិរៈការពារព្រំដែន ៧០១ ទទួលដំណឹងថា កូនចៅគាត់ម្នាក់ បានបាត់ខ្លួន និងឃើញតែទូក និងមួកអណ្តែតលើទឹកក្បែរតំបន់ការពារនោះ ។

លុះព្រឹកថ្ងៃ ទី ១៤ សីហា ២០១៧ វេលាម៉ោង ១១ ក៏ប្រទះឃើញសាកសព អណ្តែតឡើង ក្បែរកន្លែង
កើតហេតុ ទើបដឹងថា ប៉ូលីសល្បាតព្រំដែន បានលង់ទឹកស្លាប់បាត់ទៅហើយ ។
ការសន្និដ្ឋានជាជំហ៊ានដំបូង ជនរងគ្រោះស្លាប់ដោយសារ ខ្យល់គរ ទើបបណ្ដាលអោយធ្លាក់ពីលើទូក
ចូល ក្នុងទឹក នៅពេលដែលលោកកំពុងបំពេញបេសកម្មម្នាក់ឯង ចល័ត តាមទន្លេសាកុង ។ យើង
ទាំងអស់គ្នា និងសង្ឃឹមថា និងមានការរៀបចំ ចាត់ចែងពិធីបុណ្យសព យ៉ាងសក្ត័សម ទៅនិងការ
បំពេញភារកិច្ចរបស់គាត់ ៕






ប្រភពបញ្ចេញមតិ

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop