សូមរំលឹកផងដែរថា កាលវេលាម៉ោង៣និង៥០នាទីទៀបភ្លឺថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ បុរសជន
អនាថាម្នាក់ បានប្រកាច់ស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីរថយន្តមួយគ្រឿង បានថយក្រោយ
មិនប្រុងប្រយ័ត្ន កិនពីលើគាត់ និងអូសជាង៥ម៉ែត្រ នៅចំណុចមុខផ្ទះប្រជាពលរដ្ឋទល់មុខផ្សារ
សូរិយ៉ាម៉ល តាមបណ្ដោយផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
គេតែងតែឃើញបុរសអនាថារូបនេះ ដើរទៅមកនៅម្ដុំនេះជារៀងរាល់ថ្ងៃ ប៉ុន្តែគេមិនដែលស្គាល់
អត្តសញ្ញាណឡើយ ហើយតែងដេកនៅមុខគេរហូតមក។ នៅយប់កើតហេតុ បុរសរងគ្រោះបានទៅ
ដេកនៅមុខផ្ទះប្រជាពលរដ្ឋ(កន្លែងកើតហេតុ)ដូចសព្វមួយដង លុះខណៈគាត់កំពុងលង់លក់ក្នុង
ដំណេកនោះ ស្រាប់តែមានគេបើករថយន្តម៉ាក Porsche ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ
២AC-១៣៨៨ បានថយក្រោយទៅកិនពីលើគាត់ ហើយរថយន្តបើកអូសជាង៥ម៉ែត្រ បណ្ដាលឲ្យ
គាត់ដេកប្រកាច់រហូតដល់ស្លាប់ ៕



Post a Comment