ខឹងសុំម្តាយ២.០០០រៀលមិនបាន កូនប្រុសចិត្តទុរយសម្នាក់សម្រេចចិត្តដាក់គន្លឹះទ្វារដុតផ្ទះចោល ប៉ងសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចជួយនឹងឃាត់ជាប់ អនិច្ចាផ្ទះឆេះខ្ទេចទាំងស្រុង

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ជនបង្ករមានឈ្មោះមាស សារ៉ាក់ ភេទប្រុស អាយុ២២ឆ្នាំ បានសុំលុយម្តាយរបស់ខ្លួនឈ្មោះអ៊ុំ សឿនចំនួន២,០០០៛ មិនអោយក៏ខ្ទាស់គន្លិះដុតសម្លាប់ខ្លួនឯង តែបានបងទៅជួយទាន់ពេល ក៏ឆេះតែផ្ទះជីដូនខ្លួនឯងឈ្មោះយាវ ស៊ន ភេទស្រី អាយុ៨១ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលធ្វើពីឈើ ប្រក់ស័ង្កសី ឆេះទាំងស្រុង។ហើយបានឆេះរាលទៅដល់ផ្ទះឈ្មោះសៀង ណារិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំនៅជិតគ្នាដែលធ្វើពីឈើប្រក់ស័ង្កសី ឆេះអស់ជញ្ជាំងមួយចំហៀង៩.៥ម៉ែត្រ។

ចំពោះករណីនេះកំលាំងអគ្គីភ័យស្រុកកៀនស្វាយដឹកនាំដោយលោកអធិការប៉ា សំអិតបានជួយអន្តរាគមន៍ពន្លត់ទាន់ពេល ហើយបានចាប់ជនបង្កមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ

Post a Comment

Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop