ពិតជា​គួរ​ឲ្យ​អាសូរ​ណាស់ ! ក្មេងប្រុស​អាយុ​ជាង១ឆ្នាំ​ម្នាក់ ​លង់ទឹក​ស្លាប់​ក្នុង​ទឹក​បឹង​ក្បែរ​ផ្ទះ

០២ កញ្ញា ២០១៧ - ០៨:២២
បាត់ដំបង់)៖ កាលពី​រសៀល​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ពិតជា​គួរ​ឲ្យ​អាសូរ​ណាស់ ក្មេងប្រុស​អាយុ​ជាង១ឆ្នាំ​ម្នាក់ ត្រូវបាន​លង់ទឹក​ស្លាប់​ក្នុង​ទឹក​បឹង​ក្បែរ​ផ្ទះ ដែលមាន​ទឹក​ជំរៅ២ម៉ែត្រ ខណៈដែល​ម្តាយ​កំពុង​រវល់​លាងចាន​នៅលើផ្ទះ នៅ​ចំណុច​ក្រុម១ ភូមិ​ឥន្ទជិត ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង ។


ក្មេងប្រុស​រងគ្រោះ មានឈ្មោះ គុណ សុផាន់​ណា អាយុ១ឆ្នាំ ៧ខែ ចំណែក​ស្រី្ដ​ជា​ម្ដាយ មានឈ្មោះ មិត្ត 
សៅ​កាន់ អាយុ៣១ឆ្នាំ រស់នៅ​ភូមិ​ឥន្ទជិត ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង ។
មុនពេល​កើតហេតុ ក្មេងប្រុស​រងគ្រោះ បាន​រត់​លេង​តែម្នាក់ឯង នៅក្បែរ​បឹង​ខាងលិច​ផ្ទះ​ចំងាយ ប្រមាណ២០ម៉ែត្រ ខណៈពេលដែល​ម្តាយ​កំពុង​លាងចាន ក្មេងប្រុស​រងគ្រោះ​ក៏បាន​ធ្លាក់ចូល​ទឹក​បឹង 
ដែលមាន​ទឹក​ជំរៅ២ម៉ែត្រ បណ្តាល​ឲ្យ​លង់​ស្លាប់​តែម្តង។ ឆ្លងតាម​ការត្រួតពិនិត្យ ជនរងគ្រោះ​ពិតជា​
ស្លាប់ ដោយ​លង់ទឹក​ប្រាកដ​មែន ៕

ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ


Post a Comment

 
Copyright © Angkor Body. Designed by OddThemes | Distributed By AngkorTop