ខេត្តពោធិ៍សាត់ ៖ កាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី៣១ កក្កដា ឆ្នាំ២០១៧ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវគូកនដែលផឹកស៊ីជាមួយគ្នាកាប់ពីរបីកាំបិត ដោយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ស្ថិតក្នុងភូមិតាលោ ឃុំតាលោស្រុកបាកាន ។ ប្រភពពីនគរបាលឱ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះរុំ រ៉ាឈីត អាយុ២៤ឆ្នាំ ។ រីឯជនដៃដល់ឈ្មោះគី ខ្ទីង អាយុ២៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា ។
មុនពេលកើតហេតុ នៅល្ងាចនោះ ជនរងគ្រោះនិងជនដៃដល់រួមជាមួយគូកន២នាក់ទៀត បានផឹក
ស៊ីជាមួយគ្នានៅផ្ទះក្នុងភូមិតាលោ ។ ពួកគេបានផឹកស៊ីតាំងពីថ្ងៃរហូតដល់ម៉ោងជាង០៥ល្ងាច ក៏កើត
មានទំនាស់ពាក្យសំដីគ្នារវាងឈ្មោះគី ខ្ទីង ជាមួយឈ្មោះរុំ ឈីត ហើយបានប្រកែកគ្នាយ៉ាងតឹងមាត់តឹង
.កដាក់គ្នា ។ ដោយសារពួកគេស្រវឹងនិយាយយកឈ្នះរៀងៗខ្លួន គ្មានអ្នកណាចុះចាញ់នោះ ក៏ឈានដល់
វាយប្រតាយប្រតប់គ្នាផ្អើល ។

ពេលនោះឈ្មោះគី ខ្ទីង បានទាញកាំបិតកាប់ទៅលើឈ្មោះរុំ រ៉ាឈីត ដាច់ម្រាមដៃចំនួន៣ ចំក្បាលមួយ
កន្លែង និងចំថ្ពាល់ខាងឆ្វេងមួយកន្លែងទៀតធ្លាយដល់អណ្ដាតបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។ ក្រោយពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូលីកាំបិត ឆ្ពោះទៅទិសខាងជើងបាត់តែម្ដង ៕
កន្លែង និងចំថ្ពាល់ខាងឆ្វេងមួយកន្លែងទៀតធ្លាយដល់អណ្ដាតបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។ ក្រោយពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូលីកាំបិត ឆ្ពោះទៅទិសខាងជើងបាត់តែម្ដង ៕

Post a Comment