០២ កញ្ញា ២០១៧ - ០៧:៥០
ភ្នំពេញ៖ កម្លាំងល្បាតមូលដ្ឋាន អាវុធហត្ថ ខណ្ឌដូនពេញ កាលពី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជា លួចកាច់ ក ម៉ូតូ។
មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ធុល មករា ភេទប្រុស អាយុ ៣០ឆ្នាំ ស្រុកកំណើត នៅខេត្ត តាកែវ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ភូមិក្វាកើត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើសកម្មភាព លួចកាច់ ក ម៉ូតូ ម៉ាក SUZUKI Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GA-9921 របស់ជនរងគ្រោះ ឈ្មោះ ម៉ន សូថានី ភេទស្រី អាយុ៤៩ឆ្នាំ នៅចំណុចមុខហាងមីនីម៉ាតស្មាយ ផ្លូវ១៨៤កែងផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មុខធ្វើសកម្មភាព ជនសង្ស័យ ខាងលើ បានជិះម៉ូតូម៉ាក ហុងដា SCOOPY ពណ៌ស ពាក់ស្លាកលេខ 1CL- 6008 ជាម៉ូតូរបស់ខ្លួន ក្នុងគោលបំណង ដើរកាច់ករម៉ូតូ លុះដល់ចំណុចកើតហេតុ ក៏ឃើញម៉ូតូ NEX ពណ៍ស១គ្រឿង ចតទុកពុំឃើញម្ចាស់ ដោយឃើញឳកាសល្អ រូបខ្លួន ក៏បានយកម៉ូតូ របស់ខ្លួន ទៅផ្ញើនៅមុខសាលាបារាំង(អាលីយ៉ង់) បន្ទាប់មករូបគេក៏បាន ធ្វើសកម្មភាពលួចកាច់ ក យកម៉ូតូ ម៉ាក SUZUKI NEX ពណ៌ស នោះតែម្តង។ ក្រោយធ្វើសកម្មភាព លួចកាច់ ក យកម៉ូតូបានសម្រេច ជនសង្ស័យបានជិះរត់គេច ចេញយ៉ាងលឿន ភ្លាមនោះ ប្រជាពលរដ្ឋឃើញ ក៏ស្រែកឆោរឡោ ស្របពេលកម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាត ឃើញសកម្មភាព ជនសង្ស័យខាងលើ កំពុងជិះម៉ូតូ ដែលលួចបាន រត់គេចខ្លួន ក៏ប្រដេញតាមភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។
ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រូបគេធ្លាប់ធ្វើ សកម្មភាព លួចកាច់ ក ម៉ូតូ ម៉ាកNEX ពណ៌ស មិនចាំស្លាកលេខ ១គ្រឿង បានសម្រេចម្តងរួចមកហើយ នៅចំណុចនឹងទីតាំងកើតហេតុខាងលើដដែល។
ប្រភពបញ្ចេញមតិ








Post a Comment