១៤ កញ្ញា ២០១៧ - ១០:៥២
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា ឥឡូវនេះសាមីខ្លួនបានសារហើយថា សារដែលផ្ញើទៅកាន់សកម្មនៅប្រទេសបារាំង រឿងទាត់ឲ្យធ្លាយវាំង និងការបង្ហោះជេរប្រមាថដល់មេទ័ព ជាមេទ័ពនោះជារបស់ខ្លួន។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានសារភាព និងទទួលស្គាល់ចំពោះសាររបស់ខ្លួន ដែលបានផ្ញើទៅសកម្មជននៅប្រទេសបារាំង ដែលមើលងាយព្រះមហាក្សត្រ និងសារដែលបង្ហោះ ជេរប្រមាថមេទ័ពកម្ពុជាថា ជាមេទ័ពចោរនោះ។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននិងវ៉ៃខ្នោះភ្លាមៗ បន្ទាប់ពីលោកបានបង្ហោះសារ នៅលើគេហទំព័រ ជេរប្រមាថម៉ាក់ងាយដល់កូនខ្មែរ និងកងទ័ពជាតិ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ។
ប្រភពបញ្ចេញមតិ





Post a Comment